ឃាត់ខ្លួនមុខសញ្ញាលួចយ៉ាងសកម្មចំនួន ២នាក់

0

បាត់ដំបង៖ កាលពី​ថ្ងៃ​ទី ០៤ ខែវិច្ឆិកា ឆ្នាំ ២០២៤ អនុវត្ត​តាម​យោ ប​ល់​ដឹកនាំ​បញ្ជា​របស់​លោក​ឧត្តមសេនីយ៍ទោ ដា​ញ់ អេ​ង​ប៊ុ​ន​ចាន់ ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង សមត្ថកិច្ច​នគរបាល​ស្រុក​ភ្នំព្រឹក​ដែល​មាន លោក​វរសេនីយ៍ទោ ហេង បារាំង ជា​អធិការ​បាន​ដឹក នាំ​កម្លាំង​ធ្វើការ​នាំ​ខ្លួន​បុរស​ចំនួន​០២​នាក់​ឈ្មោះ ហ៊ិ​ន ទូច ភេទ​ប្រុស អាយុ ៤១ ឆ្នាំ មុខរបរ មិន​ពិតប្រាកដ និង​ឈ្មោះ ប៉ោ ឡៃ​ហាក់ ហៅ ឆិត ភេទ​ប្រុស អាយុ ៣៥ ឆ្នាំ មុខរបរ មិន​ពិតប្រាកដ ទាំង ពីរ​នាក់​មាន​ទីលំនៅ​ភូមិ​ទួល​ខ្វាវ ឃុំ​បារាំង​ធ្លាក់ ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង នាំ​មក​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំព្រឹក​។

ចំពោះ​មូលហេតុ​នៃ​ការ​នាំ​មក​សាកសួរ​នេះ គឺ​បន្ទាប់​ពី​សមត្ថកិច្ច​ទទួល​បាន​ពាក្យបណ្តឹង​របស់​ជន​រង​គ្រោះ​ឈ្មោះ សៀង ភ​ន ភេទ​ប្រុស អាយុ​៤៨ ឆ្នាំ មុខរបរ កសិករ រស់នៅ​ភូមិ​ទួល​ខ្វាវ ឃុំ​បារាំង​ធ្លាក់ ស្រុក​ភ្នំ​ព្រឹ ក ខេត្តបាត់ដំបង បាន​ប្តឹង​រាយការណ៍​មក​សមត្ថកិច្ច​អំ ពី​ករណី​អំពើ​លួច​ទ្រព្យសម្បត្តិ​របស់​គាត់​(​ធុង​ដាក់​ជី​ភ្ជាប់​នឹង​ត្រាក់ទ័រ​) របស់​គាត់​ទៅ​បាត់​។

ជនសង្ស័យ​ទាំង​ពីរ​នាក់​បាន​សារភាព​ថា ពួក​គេ​ពិតជា​បាន​លួច​យក​ទ្រព្យសម្បត្តិ​របស់​ជន​រង​គ្រោះ​ខាង លើ​ប្រា​កម​មែន ហើយ​ចំពោះ​មុខសញ្ញា​នេះ តាម​លោក​វរសេនីយ៍ទោ ហេង បារាំង ជា​អធិការ​បាន​បញ្ជាក់​ថា គេ​គឺជា​មុខសញ្ញា​ចាស់​ដែល​ត្រូវ​បាន​សមត្ថកិច្ច​ធ្លាប់​ធ្វើការ​បង្ក្រាប​ក្នុង​ករណី​លួ​-​ច​ទ្រព្យ សម្បត្តិ​នៅ​មូលដ្ឋាន និង​បាន​នាំ​យក​ទៅ​អនុវត្ត​ទោស​នៅ​ពន្ធនាគារ​កន្លង​មក តែ​ពេល​ចេញ​មក​វិញ គេ​នៅ តែ​បន្ត​ធ្វើ​សកម្មភាព​បែប​នេះ​ដដែល​ទៀត​ដោយ មិន​រាងចាល​។

ពេល​នេះ​ជនសង្ស័យ​រួម​ទាំង​វត្ថុ​តាង​មាន​ធុង​ដែក​និង​សម្ភារៈ​មួយ​ចំនួន​សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូន​មក កាន់​ស្នងការដ្ឋាន​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​៕