ដុតបំផ្លាញគ្រាប់ពូជពោត ដែលក្លែងបន្លំនិមិត្តសញ្ញារបស់ក្រុមហ៊ុនដើមឈ្មោះ Sun Smile 99999 ចំនួម៧៧១ការ៉ុង

0

បាត់ដំបង៖ កាលពី​ថ្ងៃ​ទី​០៤​ ខែវិច្ឆិកា ឆ្នាំ​២០២៤ វេលា​ម៉ោង​១៥ និង​០០​នាទី​ល្ងាច ដោយ​បានការ​អនុញ្ញាតិ​ពី ឯកឧត្តម កែវ សុ​ជាតិ ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលា​ដំ បូ​ង​ខេត្តបាត់ដំបង លោក​ឧត្តមសេនីយ៍ទោ​ដា​ញ់ អេ​ង​ប៊ុ​ន​ចាន់ ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត បាន​ចាត់តាំង​ឱ្យ​កម្លាំង​ការិយាល័យ​នគរបាល​ប្រឆាំង​បទ ល្មើស​សេដ្ឋកិច្ច នៃ​ស្នងការដ្ឋាន មានការ​ចូល រួម​ពី​មេ ធា​វី​តំណាង​ក្រុមហ៊ុន បាន​ធ្វើការ​ដុត​បំផ្លាញ និង​កប់​ចោល នូវ​គ្រាប់ពូជ​ពោត​និមិត្តសញ្ញា Sun smile 99999 ចំនួន​៧៧១​កា​រ៉ុ​ង (​មួយ​កា​រ៉ុ​ង​ទំងន់​១០​គីឡូក្រាម​) ក្លែងក្លាយ និង​ល្មើ​សកម្ម​សិទ្ធ​បញ្ញា​របស់​ក្រុម ហ៊ុន​ដើម​ឈ្មោះ Sun smile import export Co.,LTD ដែល​ការ​ដុត​បំផ្លាញ​ចោល​នេះ​បាន​អនុវត្ត​ធ្វើ​នៅ​ទីលាន​ចាក់សំរាម​ស្ថិត​នៅ​ភូមិ​អូរ​មុនី ឃុំ​អន្លង់ វិល ស្រុក​សង្កែ ខេត្តបាត់ដំបង​។

សូម​ជម្រាប​ជូន​ថា កាលពី​ថ្ងៃ​ទី​២១ ខែ កុម្ភៈ ឆ្នាំ ២០២ ៤ ក្រោម​ការ​ដឹកនាំ​របស់​តំណាង​អយ្យការ​អម សា លា ដំបូង​ខេត្តបាត់ដំបង សមត្ថកិច្ច​នគរបាល​នៃ​ស្នងការដ្ឋាន​បាន​ចូលរួម​អនុវត្ត​ការ​ដកហូត​នូវ​គ្រាប់ពូជ ពោត និមិត្តសញ្ញា Sun smile 99999 ចំនួន ៧៧១​កា​រ៉ុ​ង (​មួយ​កា​រ៉ុ​ង​ទំងន់​១០​គីឡូក្រាម​) ក្លែងក្លាយ និង​ល្មើ​សកម្ម​សិទ្ធ​បញ្ញា​របស់​ក្រុមហ៊ុន​ដើម​ឈ្មោះ Sun smile import export Co.,LTD បន្ទាប់​ពី​តំណាង ក្រុមហ៊ុន​នេះ​បាន​រក​ឃើញ​ថា ផលិតផល​គ្រាប់ពូជ​ពោត​ក្លែងក្លាយ ខាងលើ​កំពុង​ធ្វើ​ចរាចរណ៍ នៅ​លើ​ទី ផ្សារ​មួយ​ចំនួន​ជា​ពិសេស​ក្នុងភូមិ​សាស្ត្រ​ស្រុក​ជាប់​ព្រំដែន​កម្ពុជា-​ថៃ ហើយ​វត្ថុ​តាង​ទាំងនេះ ត្រូវ​បាន​យក​មក​រក្សា​ទុក​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង រី​៝​ឯ​សំណុំ រឿង​ស្ថិត​នៅ​ក្នុង​សមត្ថកិច្ច​របស់​អយ្យការ​អម​សាលា ដំបូង​ខេត្តបាត់ដំបង ដោយ​មាន​តំណាង​ក្រុមហ៊ុន​ជាដើម​បណ្តឹង រហូត​ម្ដ​ល់​ពេល​នេះ​តំណាង​អយ្យការ បាន​អនុញ្ញាតិ​ឱ្យធ្វើ​ការ​ដុត​បំផ្លាញ​ចោល​ទាំងស្រុង ដោយ​មានការ​ចូលរួម​ពី​មេធាវី​តំណាង​ក្រុមហ៊ុន​ផង ៕