ក្មេងស្ទាវចំនួន៦នាក់ ដើរលេងដាច់យប់មិនចូលផ្ទះត្រូវបានសមត្ថកិច្ច ឃាត់ខ្លួនយកមកសួរនាំរួចអប់រំណែនាំ

0

តាកែវ ៖ យុវជន​ចំនួន ៦​នាក់ ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ស្រុក​ត្រាំកក់ ខេត្ដតាកែវ ធ្វើការ​ឃាត់ខ្លួន​យក​មក​សួរនាំ ក្រោយ​ប្រទះ​ឃើញ​ពួក​គេ​នាំ​គ្នា​ជិះ​ម៉ូតូ​នៅ​លើ​ផ្លូវ​ខេត្ដ​លេខ​២២ នៅ​ចំនុច​ឃុំ​លាយ​បូ​រណ៍ ស្រុក​ត្រាំកក់​វេលា​ម៉ោង ២​ទៀប​ភ្លឺ នា​ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ​២០២៤ ដោយ​មានការ​សង្ស័យ ក្នុង​ពេល​ដែល​កងកំលាំង​កំពុង​ចុះ​ល្បាត សមត្ថកិច្ច​ក៏​ហៅ​អោយ​ឈប់ តែ​ក្រុម​នេះ​បាន​នាំ​គ្នា​រត់គេច​ខ្លួន​ពី​កំលាំង​ប៉ូ​លី​ស ។

លោក​ឧត្ដមសេនីយ៍ត្រី ហ៊ិ​ន សុខ​ខេ​ង ស្នងការ​រង​ទទួល​ផែន​ព្រហ្ម​ទ័​ណ្ឌ​បានអោយ​ដឹង​ថា ដោយ​មានការ​ណែនាំ​ពី​សំណាក់​លោក​ឧត្ដម​សរ​នី​យ៍​ទោ ម៉ែ​ន លី ស្នងការ​នគរបាល​ខេត្ដតាកែវ និង​សម្របសម្រួល​នីតិវិធី​ដោយ​លោក ស្រុ​ី​វ គឹ​ម​ស្រស់ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្តតាកែវ បាន​សម្រេច​អោយ​សមត្ថកិច្ច​ធ្វើការ​អប់រំ​ណែនាំ និង​ធ្វើ​កិច្ចសន្យា​ចំពោះ​ក្មេង​ទាំង ៦​នាក់​នេះ ជាមួយនឹង​ឳ​ពុក​ម្ដាយ រួច​អោយ​ពួក​គេ​ត្រឡប់​ទៅ​ផ្ទះ​វិញ ដោយ​ឋិត​ក្នុង​ការ​ឃ្លាំមើល​របស់​សមត្ថកិច្ច ។

ក្មេង​ទាំង​០៦​នាក់​នេះ​រួម​មាន​៖
ឈ្មោះ ១ ឈ្មោះ ចិន សៀវ​ឡុ​ង ភេទ​ប្រុស អាយុ​១៤​ឆ្នាំ ទីលំនៅ​ភូមិ​ចក សង្កាត់​រកា​ក្នុង ក្រុង​ដូន​កែវ​។
២ ឈ្មោះ ជឿន កក្កដា ភេទ​ប្រុស អាយុ​១៤​ឆ្នាំ ទីលំនៅ​ភូមិ​ត្បែង​ទទឹង ឃុំ​តា​ភេ​ម ស្រុក​ត្រាំកក់​។
៣ ឈ្មោះ វន សៅ​លី ភេទ​ប្រុស អាយុ​១៥​ឆ្នាំ ទីលំនៅ​ភូមិ​អង្គ​គី ឃុំ​ពពេល ស្រុក​ត្រាំកក់​(​ជា​អ្នក​បើក​ម៉ូតូ​ធុន​C125 ពណ៌​ខ្មៅ សេរី​២០១៩ ស្លាក​លេខ តាកែវ 1Y-.5371​។
៤ ឈ្មោះ ហេង ប៊ុ​ន​យុទ្ធ ភេទ​ប្រុស អាយុ​១៥​ឆ្នាំ ទីលំនៅ​ភូមិ​ត្រពាំង​កក់ ឃុំ​លាយ​បូរ ស្រុក​ត្រាំកក់​។
៥ ឈ្មោះ ច​ន ពិសា​ត ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ទីលំនៅ​ភូមិ​ប្រ​ស៊ូ​ង ឃុំ​តា​ភេ​ម ស្រុក​ត្រាំកក់​។
៦ ឈ្មោះ សោម ស៊ី​ន​គ័ន ភេទ​ប្រុស អាយុ​១៥​ឆ្នាំ ទីលំនៅ​ភូមិ​ត្រពាំង​កក់ ឃុំ​លាយ​បូរ ស្រុក​ត្រាំកក់​។

ក្រោយ​ពេល​សមត្ថកិច្ច​នគរបាល​ធ្វើការ​ដោះ​លែង​កូន​ៗ​របស់​ខ្លួន​អោយ​ត្រឡប់​ទៅ​ផ្ទះ​វិញ ពួក​គាត់​ជា​ឳ​ពុក​ម្ដាយ ជា​អាណាព្យាបាល​របស់​ក្មេង​ទាំង ០៦​នាក់​នេះ បាន​លើកដៃ​ប្រណម​ម្រាមដៃ​ដប់ អរគុណ​ដល់​លោក​ឧត្ដ​មេស​នី​យ៍​ទោ ម៉ែ​ន លី ស្នងការ​នគរបាល​ខេត្ដតាកែវ ដែល​លោក​បាន​ផ្ដល់​ឱកាស​ដល់​កូន​ៗ​របស់​ពួក​គាត់ ក្នុង​ការ​កែខ្លួន​ជា​ក្មេង​ល្អ​ជួយ​ដល់​សង្គម​ជាតិ​ឡើង​វិញ នឹង​សន្យា​អប់រំ​កូន​មិន​អោយ​ជ្រុលខ្លួន​ដើរ​ផ្លូវខុស​ម្ដងទៀត​នោះ​ទេ​៕