ឃាត់​ខ្លួន​ក្មេង​ទំនើង​ ចំនួន​១៥នាក់​ ពាក់ព័ន្ធករណី​ដេញ​វាយ​ គ្នា​ទៅ​វិញ​ទៅ​មក​តាម​ផ្លូវ​សាធារណៈ​

0

ភ្នំពេញ៖ នៅ​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០២៤ វេលា​ម៉ោង​២២:០០​នាទី​យប់ ស្ថិត​នៅ​ភូមិ​ជង្រុក សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ កម្លាំង​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ឃាត់ខ្លួន​ក្មេង​ទំនើង ចំនួន​១៥​នាក់ ពាក់ព័ន្ធ​ករណី​ដេញ​វាយ គ្នា​ទៅ​វិញ​ទៅ​មក​តាម​ផ្លូវ​សាធារណៈ​។ សម្ភារ​ខួច​ខាត​រួម​មាន ៖ ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥​។

បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ​កម្លាំង​អធិការ​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ កំពុង​សាកសួរ​ដេ​ី​ម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តា​តាម​នីតិវិធី​៕