ឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ពាក់ព័ន្ធករណីប្រើអាវុធខ្លីភ្ជង់គំរាម វាយ ប្លន់យកម៉ូតូ និងទូរស័ព្ទ

0

ភ្នំពេញ៖ ដោយ​អនុវត្ត​តាម​បញ្ជា​ដឹកនាំ​ពី​ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ និង​ដោយ​មានការ​សម្របសម្រួល​នីតិវិធី​ពី​លោក សេង ហៀ​ង ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី ១៤ ខែតុលា ឆ្នាំ​២០២៤ វេលា​ម៉ោង​១៥:០០​នាទី កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ទាំង​១៤ ធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៣​នាក់ ពាក់ព័ន្ធ​ករណី​ប្រើ​អាវុធ​ខ្លី​ភ្ជង់​គំរាម វា​យ ប្លន់​យក​ម៉ូតូ និង​ទូរស័ព្ទ ប្រព្រឹត្ត​នៅ​ចំណុច​មុខ​ផ្ទះ​លេខ​៤៥Eo ផ្លូវ​លេខ​១៤៦ សង្កាត់​ផ្សារ​ដេប៉ូ​ទី​២ ខណ្ឌទួលគោក ថ្ងៃ​ទី​១៣ ខែតុលា ឆ្នាំ​២០២៤ វេលា​ម៉ោង​ប្រហែល​០២:២០​នាទី រំលង​អធ្រាត្រ​។ ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​០៣​នាក់​ដូច​ខាងក្រោម​៖

១-​ឈ្មោះ ហេង ដា​រ៉ុ​ង ហៅ ខ្មៅ​ណា​ហ្គា ភេទ​ប្រុស ជនជាតិ​ខ្មែរ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ មិន​ពិតប្រាកដ​។
២-​ឈ្មោះ អេ​ង វ​ណ្ណូ​ត ភេទ​ប្រុស ជនជាតិ​ខ្មែរ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ ផ្ទះ​គ្មាន​លេខ ផ្លូវលំ ភូមិ​ត្រាំ​ដោត សង្កាត់​ពងទឹក ខណ្ឌដង្កោ​។
៣-​ឈ្មោះ យ៉ឹ​ម សុវណ្ណ ភេទ​ប្រុស ជនជាតិ​ខ្មែរ មុខរបរ កម្មករ​រោងចក្រ មាន​ទីលំនៅ ផ្ទះ​គ្មាន​លេខ ផ្លូវលំ ភូមិ​ឬ​ស្សី សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ​។

សម្ភារៈ​បាត់បង់​៖ ម៉ូតូ​ម៉ាក SCOOPY ពណ៌​ស ស៊េរី​ឆ្នាំ​២០២២ ផ្លា​ក​លេខ ភ្នំពេញ 1JM-0485, ទូរស័ព្ទ​ដៃ ០២​គ្រឿង (១-​ម៉ាក IPHONE7 ពណ៌​ទឹកមាស​,២-​ម៉ាក OPPO ពណ៌​ខ្មៅ​)​។ វត្ថុ​តាង​ចាប់​យក​៖ ទូរស័ព្ទ​ដៃ​ម៉ាក OPPO ពណ៌​ខ្មៅ (​ជា​របស់​ជន​រង​គ្រោះ​), កាំភ្លើងខ្លី​ប្រើ​ហ្គេ​ស ០១​ដើម ម៉ាក BERETTA ពណ៌​ខ្មៅ​, បង់ ០១ (​ឧបករណ៍​ធ្វើ​សកម្មភាព​), ម៉ូតូ​ម៉ាក Suzuki Smash ពណ៌​ក្រហម ផ្លា​ក​លេខ រដ្ឋ​20 1-0964 (​មធ្យោបាយ​ជិះ​ប្រព្រឹត្តិ​បទល្មើស​), មួក ០១ ពណ៌​ស (​ពាក់​ពេល​ប្រព្រឹត្តិ​បទល្មើស​), ម្សៅ​ក្រាម​ពណ៌​ស​ថ្លា សង្ស័យ​សារធាតុ​ញៀន ០១​ថង់​តូច​, ឧបករណ៍​ប្រើប្រាស់​គ្រឿងញៀន​មួយ​ចំនួន​, ទូរស័ព្ទ​ដៃ​ម៉ាក HUAWEI ពណ៌​ក្រហម​។

បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុ​តាង​ខាងលើ កម្លាំង​ជំនាញ​ការិយាល័យ កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕