ឃាត់​ខ្លួន​ជន​សង្ស័យ​ចំនួន​០៥នាក់​ ពាក់ព័ន្ធករណីលួច និងរក្សា​ទុក​ និង​កាន់​កាប់​អាវុធ​ដោយខុស​ច្បាប់​

0

ភ្នំពេញ៖ នៅ​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០២៤ ស្ថិត​នៅ​ចំណុច​បន្ទប់​ជួល​លេខ​E១០៣ ជាន់​ទី​១ ភូមិ​កា​កាប សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ កម្លាំង​នៃ​អធិការ​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៥​នាក់ ពាក់ព័ន្ធ​ករណី​លួច និង​រក្សា​ទុក និង​កាន់កាប់​អាវុធ​ដោយ​ខុសច្បាប់​។ វត្ថុ​តាំង​ដកហូត​រួម​មាន ៖ ដែក​កែ​ឆ្នៃ​សម្ភារ​កាច់ក​ម៉ូតូ ចំនួន​០១, សារធាតុ​ញៀន ចំនួន​០៦​កញ្ចប់ (​ក្នុង​នោះ​០១​ថង់​ធំ​ល្មម និង​០៥​កញ្ចប់​ទៀត​) និង​សម្ភារ​មួយ​ចំនួន​ទៀត​។

បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ​កម្លាំង​អធិការ​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ កំពុង​សាកសួរ​ដេ​ី​ម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តា​តាម​នីតិវិធី​៕