ត្រីមាសទី៣ឆ្នាំនេះ បរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែស្វយ័ត​ភ្នំពេញ​កើនឡើងជាង២៦ភាគរយ

0

ភ្នំពេញ៖ យោងតាមកំណត់ត្រាទិន្នន័យកំពង់ផែស្វយ័តភ្នំពេញបានឱ្យដឹងថា បរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែស្វយ័តភ្នំពេញ​ក្នុងត្រីមាសទី​៣​ ឆ្នាំ​២០២៤​ មានចំនួន​ ១៦១ ៣៧៣​ TEUs កើនចំនួ​ន​ ២៦,១៣% ធៀបនឹងត្រីមាសទី៣​ ឆ្នាំ២០២៣។ដោយឡែក គិតតែ​អំឡុងខែកញ្ញា​ ឆ្នាំ២០២៤​ បរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែស្វយ័តភ្នំពេញ មានចំនួន​ ៥២ ២៨៣​ TEUs កើនចំនួន​ ៤៥,១១%​ ធៀប​នឹង​ខែកញ្ញា​ ឆ្នាំ​២០២៣។

ប្រភពដដែលបន្តថា នៅខែកញ្ញា ឆ្នាំ២០២៤​ បរិមាណ​នាវាដឹកអ្នក​ដំណើរ​​មានចំនួន​ ៦៥​ ជើង​ កើន​ ២០,៣៧%​ ធៀបនឹងខែកញ្ញា​ ឆ្នាំ២០២៣​ និងអ្នកដំណើរសរុបចំនួន​ ២​ ៤៣៥​ នាក់​ កើន​ ១១,០៩%​ ធៀបនឹងខែកញ្ញា​ ឆ្នាំ២០២៣។

សម្រាប់ត្រីមាសទី​៣​ ឆ្នាំនេះដែរ បរិមាណ​នាវាដឹកអ្នកដំណើរ​ មាន​ចំនួន​ ១៣៥ ជើង​ កើន​ ២៩,៨១%​ ធៀបនឹងត្រីមាសទី៣​ ឆ្នាំ២០២៣​ និងអ្នកដំណើរសរុបចំនួន​ ៥ ៦៣៦​ នាក់កើន​ ៤៩,៧៣%​ ធៀបនឹងត្រីមាសទី៣​ ឆ្នាំ២០២៣។

សូមជម្រាបថា រយៈពេល៧ខែ ឆ្នាំ២០២៤កន្លងទៅបរិមាណកុងតឺន័រ​ឆ្លងកាត់កំពង់ផែស្វយ័តភ្នំពេញមានចំនួន ២៥៩ ៨៧៩ TEUs កើនឡើងជាង១៤,៩៤% ធៀបនឹងរយៈពេលដូចគ្នានៅក្នុងឆ្នាំ​២០២៣។សម្រាប់ខែកក្កដា ឆ្នាំ២០២៤ បរិមាណកុងតឺន័រ​ឆ្លងកាត់​កំពង់ផែស្វយ័តភ្នំពេញមានចំនួន៥៥ ២៦៥ TEUs កើនឡើង​១២,៧៦% បើធៀបនឹងខែកក្កដាឆ្នាំ២០២៣ ដែលមានចំនួន៤៩ ០១១ TEUs៕