យោងតាមការចេញផ្សាយរបស់ Diario AS បានឱ្យដឹងថាកីឡាករសញ្ជាតិបារាំង Randal Kolo Muani អាចនឹងចាកចេញពីក្លឹប Paris Saint-Germain ដោយសារតែទម្រង់លេងមិនសូវល្អរបស់ខ្លួន។
កាលពីរដូវកាលមុនកីឡាករ Kolo Muani អាចស៊ុតបញ្ចូលទីបានតែ ៦គ្រាប់ប៉ុណ្ណោះក្នុងការបង្ហាញខ្លួន ២៦ដងនៅ Ligue 1 ហើយទម្រង់លេងមិនសូវល្អបានបន្តមកដល់រដូវកាលនេះ ដោយគាត់ទើបតែស៊ុតបញ្ចូលទីបានតែ ២គ្រាប់ប៉ុណ្ណោះ។
ក្រោយបានទិញមកពីក្លឹប Eintracht Frankfurt នៅរដូវក្តៅឆ្នាំ២០២៣ ក្នុងតម្លៃ ៨០លានអឺរ៉ូជាមួយនឹងតម្លៃបន្ថែម ១០លានអឺរ៉ូផ្សេងទៀត។ ក្លឹប PSG មានភាពស្ទាក់ស្ទើរក្នុងការទទួលរងផលប៉ះពាល់ផ្នែកហិរញ្ញវត្ថុ ហើយនឹងស្វែងរកអោយបាន ៧០លានអឺរ៉ូពីការលក់កីឡាករវ័យ ២៤ឆ្នាំរូបនេះ៕