ទឹកជំនន់បង្កការប៉ះពាល់ដល់ខេត្តចំនួន៧ និងដំណាំស្រូវ​ជាង១២.០០០ហិកតា

0

អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកជំទាវ អ៊ឹម រចនា បានឱ្យដឹងតាមសារអេឡិចត្រូនិកនៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤នេះថា រហូតមកទល់ពេលនេះគ្រោះទឹកជំនន់បានបង្កផល​ប៉ះពាល់ដល់ដំណាំនៅក្នុងខេត្តចំនួន ៧ ជាអាទិ៍ ខេត្តក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី ត្បូងឃ្មុំ កំពង់ចាម កំពង់ធំ និងខេត្តសៀមរាប។ក្នុងនោះ ផលប៉ះពាល់លើដំណាំស្រូវមានចំនួន ១២ ០០៨ហិកតា ,ដំណាំ​ស្បៀង​រួមផ្សំចំនួន ៤៤៩ហិកតា និងដំណាំទ្រទ្រង់សេដ្ឋកិច្ចចំនួន ៨២២ហិកតា។

ដោយឡែកយោងតាមព្រឹត្តបត្រព័ត៌មានកម្ពស់ទឹករបស់ក្រសួងធនធានទឹក និងឧតុនិយមផ្សព្វផ្សាយនៅព្រឹកថ្ងៃទី២៧ ខែកញ្ញា​ឱ្យដឹងថា ម៉ោង ៧ព្រឹក ថ្ងៃទី២៧ ខែកញ្ញា នៅតាមបណ្ដាស្ថានីយជលសាស្ត្រ​មាន៖ ស្ថានីយជលសាស្ត្រទន្លេមេគង្គ ទន្លេសាប និង​ទន្លេបាសាក់ ទឹកបាននិងកំពុងចាប់ស្រកជាបន្តបន្ទាប់៕