ឯកឧត្តម ស៊ុន ចាន់ថុល ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាជាតិភស្តុភារកម្មពិនិត្យលើនីតិវិធីជំរុញការដឹកជញ្ជូន និងប្រព័ន្ធភស្តុភារកម្ម ឆ្លងកាត់ច្រកព្រំដែនកម្ពុជា-វៀតណាម និង កម្ពុជា-ថៃ

0

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៖ នារសៀលថ្ងៃពុធ ទី១៨ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានក្រុមប្រឹក្សាជាតិភស្តុភារកម្ម(ក.ជ.ភ.) បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាជាតិភស្តុភារកម្ម លើកទី៦ ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ អនុប្រធាន សមាជិក សមាជិកា ក.ជ.ភ. និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។

កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងដើម្បីពិនិត្យលើនីតិវិធីការងារពាក់ព័ន្ធជំរុញដល់ការដឹកជញ្ជូន និងប្រព័ន្ធភស្តុភារកម្ម ឆ្លងកាត់ច្រកព្រំដែនកម្ពុជា-វៀតណាម និងកម្ពុជា-ថៃ សំដៅពន្លឿនពេលវេលា កាត់បន្ថយបញ្ហាកកស្ទះចរាចរណ៍ ជុំវិញការដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែន៕