Home សង្គម ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីប្រទូស្តកេរខ្មាស នៅខណ្ឌពោធិ៍សែនជ័យ

ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីប្រទូស្តកេរខ្មាស នៅខណ្ឌពោធិ៍សែនជ័យ

0

នៅ​ថ្ងៃ​ទី​១៨ ខែកញ្ញា ឆ្នាំ​២០២៤ វេលា​ម៉ោង​១០:០០​នាទី កម្លាំង​ជំនាញ​ផ្នែក​នគរបាល​យុ​ត្ត​ធម៌ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ តាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន របស់​ព្រះរាជអាជ្ញា អម​សាលាដំបូង​រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​ករណី​ប្រទូស្ត​កេរ​ខ្មាស នៅ​ចំណុច​ផ្ទះ​លេខ​៨៧៨ ភូមិ​ត្រពាំង​ក្រសាំង សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ ប្រព្រឹត្ត​កាលពី​ថ្ងៃ​ទី​១៣ ខែកក្កដា ឆ្នាំ​២០២៤​។

ជនសង្ស័យ​ឈ្មោះ ឡា ស៊ី​នុ ភេទ​ប្រុស មុខរបរ​នៅផ្ទះ មាន​ទីលំនៅ ភូមិ​ព្រៃ​សំរោង ឃុំ​បែក​ចាន ស្រុក អង្គស្នួល ខេត្តកណ្តាល​។ បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ សមត្ថកិច្ច​កំពុង​កសាង​សំណុំរឿង​ប​ញ្វូ​ន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕

Previous articleមន្រ្តីជំនាញសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ខេត្តបាត់ដំបង ចុះត្រួតពិនិត្យប្រេងឥន្ធនមួយកន្លែងបន្ទាប់ពីមានការបង្ហោះលើបណ្ដាញសង្គម (Facebook) ពីអ្នកប្រើប្រាស់
Next articleឃាត់មនុស្ស ៧នាក់ និងដកហូតវត្ថុតាង ម្សៅក្រាមព័ណ៌សថ្លាសង្ស័យជាគ្រឿងញៀនបានមួយចំនួន