មន្រ្តីជំនាញសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ខេត្តបាត់ដំបង ចុះត្រួតពិនិត្យប្រេងឥន្ធនមួយកន្លែងបន្ទាប់ពីមានការបង្ហោះលើបណ្ដាញសង្គម (Facebook) ពីអ្នកប្រើប្រាស់

0

ថ្ងៃ​អង្គារ ១៥​កើត ខែភទ្របទ ឆ្នាំរោង​ឆស័ក ព​.​ស​.២៥៦៨ ត្រូវ​នឹង​ថ្ងៃ​ទី​១៧ ខែកញ្ញា ឆ្នាំ​២០២៤ មន្ត្រី​ស៊ី​ប​អង្កេត នៃ​សាខា ក​.​ប​.​ប​. ខេត្តបាត់ដំបង និង​មាន​កិច្ចសហការ​ជាមួយ​មន្ទីរ​ពា​ណិ​កម្ម​ខេត្ត បាន​ចុះ​ត្រួតពិនិត្យ និង​សាកសួរ​ម្ចាស់​ដេប៉ូ​ប្រេងឥន្ធនៈ​មួយ​កន្លែង​ដែល​មាន​អត​ថិ​ជន ដែល​ជា​អ្នក​ប្រើប្រាស់​ចូល​ចាក់​ប្រេង​រថយន្ត និង​មាន​បញ្ហា​បន្ទាប់​ពី​ចាក់​រួច​។ បន្ទាប់​ពី​បាន​ចុះ​ត្រួតពិនិត្យ និង​សាកសួរ​ព័ត៌មាន​រួច​មក មន្ត្រី​ជំនាញ​បាន​ស្រង់​យក​សំណាក​គំរូ​ប្រេង​ទាំងនោះ​ទៅ​វិភាគ​នៅ​មន្ទីរពិសោធន៍​ធំ នៃ​អគ្គនាយកដ្ឋាន​ការពារ​អ្នក​ប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ «​ក​.​ប​.​ប​.» ដើម្បី​រក​សារធាតុ​ដែល​ធ្វើ​ឱ្យ​មាន​បញ្ហា​ដល់​រថយន្ត​អតិថិជន​។

ឬ​ឯ​ម្ចាស់​ដេប៉ូ ក៏​បាន​ទទួលខុសត្រូវ និង​សម្របសម្រួល​ជាមួយ​អតិថិជន​តាម​នីតិវិធី និង​អតិថិជន​បាន​ព្រមព្រៀង​លុប​វី​ឌី​អូ​ចេញ​វិញ​ផង​ដែរ​៕

ប្រភព៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF