ឃាត់មនុស្ស ៧នាក់ និងដកហូតវត្ថុតាង ម្សៅក្រាមព័ណ៌សថ្លាសង្ស័យជាគ្រឿងញៀនបានមួយចំនួន

0

កំពង់ស្ពឺ៖ នៅ​ថ្ងៃ​ទី​១៨ ខែកញ្ញា ឆ្នាំ​២០២៤ វេលា​ម៉ោង ១០ និង ២០​នាទី​កម្លាំង​ផ្នែក​ប្រឆាំង​គ្រឿងញៀន​ស្រុក​ដឹកនាំ​សម្របសម្រួល​ដោយ​លោក ឈៀវ គី​ម​ហាក់ ព្រះរាជ អាជ្ញា​រង​អម​សាលាដំបូង​ខេត្តកំពង់ស្ពឺ និង​មានការ​ចង្អុល​ដឹកនាំ​ពី​លោក​ឧត្ដមសេនីយ៍ទោ ឃឹម សុក​ខៃ ស្នងការ​នគរបាល​ខេត្ត បាន​ធ្វើការ​បង្ក្រាប​មុខសញ្ញា​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ម្នាក់​ឈ្មោះ ប៉ាត សំ​អឿ​ន ( ហៅ វឹ​ន ) ភេទ​ប្រុស អាយុ ៣៤​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​សង្គ្រោះ​ជាតិ ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ នៅ​ចំណុច​ភូមិ​សង្គ្រោះ​ជាតិ ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង តាម​ចម្លើយ​សារភាព របស់​ឈ្មោះ​ខាងលើ កម្លាំង​ជំនាញ​ក៏​បាន​បន្តរ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ៦​នាក់​ទៀត ដែល​ស្នាក់​នៅ​ក្នុងផ្ទះ​សំណាក់​យីហោ​ស្វី​ត​ធី ស្ថិត​នៅ​ភូមិ​ត្រពាំង​ខ្យង ឃុំ​ត្រពាំង​គង រួម​មាន៖

១-​ឈ្មោះ នួន សុ​ផា​នី ភេទ​ប្រុស អាយុ ៤០​ឆ្នាំ ស្នាក់​នៅ​ភូមិ ត្រពាំង​ខ្យង ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ( អ្នក​មើល​ការ​ខុស​ត្រូវ​ផ្ទះសំណាក់​)
២-​ឈ្មោះ នូ ផា​ន់​ណា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ភូមិ​កែវ​ឧត្តម ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង
៣-​ឈ្មោះ អេ​ង រ​ដ្ឋា ភេទ​ប្រុស អាយុ ១៦​ឆ្នាំ នៅ​ភូមិ​ត្រពាំង​ឬ​ស្សី ឃុំ​សំបូរ ស្រុក​សំរោង​ទង
៤-​ឈ្មោះ គឹ​ម យី ភេទ​ប្រុស អាយុ ១៦​ឆ្នាំ នៅ​ភូមិ​ត្រពាំង​ខ្យង ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង
៥-​ឈ្មោះ អេ​ន ឈាង​លី ភេទ​ប្រុស​អាយុ​២៤​ឆ្នាំ នៅ​ភូមិ​ត្រពាំង​វែង​ទី​២ ឃុំ សំបូរ ស្រុក​សំរោង​ទង
៦-​ឈ្មោះ ខៀវ វិសាល អាយុ ១៧​ឆ្នាំ​នៅ​ភូមិ​ព្រៃ​ខ្វាវ ឃុំ​រកា​កោះ ស្រុក​គងពិសី

ក្នុងនោះបាន​ដកហូត​វត្ថុ​តាង ម្សៅ​ក្រាម​ព័ណ៌​ស​ថ្លា​សង្ស័យ​ជា​គ្រឿងញៀន​ចំនួន ១០​កញ្ចប់ មធ្យម ១​កញ្ចប់ ទូរស័ព្ទ​ដៃ ៤ គ្រឿង​និង​ឧបករណ៍​ប្រើប្រាស់​គ្រឿង ញៀន​ចំនួន​៣៕