សមត្ថកិច្ចល្បាតក៏ប្រទះឃើញមានក្រុមក្មេងដែលប្រមូលម្តុំគ្នាក្នុងបរិវេនកោះពេជ្រ នៅចំណុចមុខហាងធីបស៊ី

0

នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង០០:០០ ដល់ ០៣:០០ រំលងអធ្រាត កម្លាំងអធិការដ្ឋាននគរបាលខណ្ឌចំការមន បានចេញល្បាតត្រួតពិនិត្យក្នុងមូលដ្ឋាន ដើម្បីបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើស ខណៈនោះកម្លាំងល្បាតក៏ប្រទះឃើញមានក្រុមក្មេងដែលប្រមូលម្តុំគ្នាក្នុងបរិវេនកោះពេជ្រ នៅចំណុចមុខហាងធីបស៊ី សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ចំនួន៤២នាក់ និងម៉ូតូចំនួន២១គ្រឿង ក៏ត្រួតពិនិត្យឆែកឆេរឃើញមានក្មេងៗមួយចំនួនប្រើប្រាស់បារីអេឡិចត្រូនិច (វេប) ទើបកម្លាំងសមត្ថកិច្ចបានយកមកធ្វើតេស្ដរកសារធាតុញៀន ក្រោយពីធ្វើតេស្ដហើយអវិជ្ជមាន កម្លាំងសមត្ថកិច្ចបានអប់រំណែនាំ និងអនុញ្ញាតឱ្យត្រឡប់ទៅលំនៅដ្ឋានវិញ៕

May be an image of 11 people, street, crowd and text