ឃាត់ខ្លួនក្មេងទំនើងចំនួន០៤នាក់ ពាក់ព័ន្ធករណីហិង្សា នៅខាងមុខផ្សារខេមល

0

នៅ​ថ្ងៃ​ទី​១១ ខែកញ្ញា ឆ្នាំ​២០២៤ វេលា​ម៉ោង​០០:១០​នាទី សមត្ថកិច្ច​នៃ​អធិការដ្ឋាន​នគរបាល​ពោធិ៍​សែន​ជ័យ បាន​ឃាត់ខ្លួន​ក្មេង​ទំនើង​ចំនួន​០៤​នាក់ ក្នុង​ចំណោម​បក្ខពួក​ចំនួន​០៦​នាក់ ពាក់ព័ន្ធ​ករណី​ហិ ../​ង្សា (​យក​មួក​សុវត្ថិភាព​/​វា ..;​យ បណ្តាល​ឱ្យ​រង​របួស ) នៅ​ចំណុច​ផ្សារ​ខេ​មល ភូមិ​ត្រពាំង​ថ្លឹង​១ សង្កាត់​ចោម​ចៅ​ទៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៤​នា​ក់រូម​មាន​៖

១. ឈ្មោះ ធន់ ពេជ្រ ភេទ​ប្រុស មុខរបរ មិន​ពិតប្រាកដ​។
២. ឈ្មោះ កែវ វុ​ទ្ធី ភេទ​ប្រុស មុខរបរ កម្មករ​រោងចក្រ​។
៣. ឈ្មោះ ភាព គុន ភេទ​ប្រុស មុខរបរ កម្មករ​រោងចក្រ ។
៤. ឈ្មោះ ស្សែន យូ​នឹ​ស ភេទ​ប្រុស មិន​ពិតប្រាកដ ។

បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុ​តាង សមត្ថកិច្ច​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕