ដោយមានការដឹកនាំបញ្ជាផ្ទាល់ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងដោយមានការសម្របសម្រួលនីតិវិធីពីលោក សេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ ធ្វើការស្រាវជ្រាវរហូតដល់ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៤ ទើប ឃាត់ខ្លួនជនសង្ស័យម្នាក់នៅចំណុចលើផ្លូវបេតុង ភូមិថ្មដា សង្កាត់កន្ទោក ខណ្ឌកំបូល ពាក់ព័ន្ធករណីលួចរថយន្ត ចំនួន០២គ្រឿង ប្រព្រឹត្តល្មើសនៅថ្ងៃទី០៤ និង០៧ ខែកញ្ញា ឆ្នាំ២០២៤ ស្ថិតក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។
ជនសង្ស័យឈ្មោះ ZHANG JUN ភេទប្រុស ជនជាតិចិន មុខរបរ មិនពិតប្រាកដ មានទីលំនៅ សណ្ឋាគារ TONG HU បន្ទប់លេខ 888 ជាន់ទី៤ ភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។
វត្ថុតាងចាប់យក៖រថយន្ត ០២គ្រឿង ដែលជារបស់ជនរងគ្រោះ (ម៉ាក HYUNDAI STAREX ពណ៌ស, ម៉ាក TOYOTA TAKOMA ពណ៌ទឹកប្រាក់, ទូរស័ព្ទដៃ ០១គ្រឿង ម៉ាក IGOO ពណ៌ ផ្ទៃមេឃ។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង កម្លាំងជំនាញការិយាល័យ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕