ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធករណីកាន់កាប់ ឬដឹកជញ្ជូនអាវុធ ដោយគ្មានការអនុញ្ញាត

0

នៅ​ថ្ងៃ​ទី​១២ ខែកញ្ញា ឆ្នាំ​២០២៤ វេលា​ម៉ោង​ប្រហែល​០១:០០​នាទី​រំលង​អា​ធ្រា​ត្រ កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក បាន​ចុះ​អនុវត្ត​ត្រួតពិនិត្យ​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក ស្ថិត​នៅ​ចំណុច​មុខ​សាលា​បឋម​សិក្សា​ទួល​គោក សង្កាត់​បឹង​កក់​ទី​១ ខណ្ឌទួលគោក បាន​ប្រទះ​ឃើញ​ជនសង្ស័យ ចំនួន​០២​នាក់ ជិះ​ម៉ូតូ​ម៉ាក Honda C125 ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ សៀមរាប 1X-7004 ជិះ​ឆ្លងកាត់​គោលដៅ​ត្រួតពិនិត្យ កម្លាំង​សមត្ថកិច្ច​ក៏​បាន​ឃាត់​ត្រួតពិនិត្យ និង​ឆែកឆេរ​រក​ឃើញ​កាំបិត​បុ័ងតោ ចំនួន​០២​ដើម​សៀត​នៅ​ចង្កេះ​ខោ​របស់​ជនសង្ស័យ​ខាងលើ​ម្នាក់​១​ដើម ទើប​សមត្ថកិច្ច ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​០២​នាក់​ជាក់ស្ដែង និង​ចាប់​យក​វត្ថុ​តាង បញ្ជូន​មក​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក​។

ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០២​នាក់​៖
១-​ឈ្មោះ ប្លែ​ត យ៉ុ​ង ភេទ​ប្រុស ជនជាតិ​ខ្មែរ មុខរបរ ជាង​ម៉ាស៊ីនត្រជាក់ ស្នាក់​នៅផ្ទះ​ជួល​មិន​ចាំ​លេខ ផ្លូវ​បេតុង សង្កាត់​ឬ​ស្សី​កែវ ខណ្ឌ​ឬ​ស្សី​កែវ ។
២-​ឈ្មោះ ផា​ន់ សុ​ខើ ភេទ​ប្រុស ជនជាតិ​ខ្មែរ មុខរបរ ជាង​ម៉ាស៊ីនត្រជាក់ ស្នាក់​នៅផ្ទះ​ជួល​មិន​ចាំ​លេខ ផ្លូវ​បេតុង ភូមិ​ទួល​គោក សង្កាត់​ឬ​ស្សី​កែវ ខណ្ឌ​ឬ​ស្សី​កែវ ។

វត្ថុ​តាង​ចាប់​យក​មាន​៖ ម៉ូតូ​ម៉ាក Honda Dream C125 ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ សៀមរាប 1X-7004 និង​កាំបិត​បុ័ងតោ ចំនួន​០២​។

បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុ​តាង​ខាងលើ កំពុង​ឃាត់ខ្លួន​ជា​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក ដើម្បី​សាកសួរ និង​ចាត់ការ​បន្ត​តាម​នីតិវិធី​៕