ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចនាឡិកា

0

ភ្នំពេញ៖ នៅ​ថ្ងៃ​ទី​០៩ ខែកញ្ញា ឆ្នាំ​២០២៤ កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​មិត្តភាព បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ នៅ​ចំណុច​មុខ​ផ្ទះ​លេខ​៣៧៦​អឺ​០ ផ្លូវ​លេខ​១២៨ សង្កាត់​មិត្តភាព ខណ្ឌ​៧​មក​រា ពាក់ព័ន្ធ​ករណី​លួច​នាឡិកាទឹក ប្រព្រឹត្ត​ល្មើស​នៅ​ចំណុច​មុខ​ផ្ទះ​លេខ​៣៧២​អឺ​០ ផ្លូវ​លេខ​១២៨ សង្កាត់​មិត្តភាព ខណ្ឌ​៧​មក​រា ថ្ងៃ​ទី​០៨ ខែកញ្ញា ឆ្នាំ​២០២៤​។

ជនសង្ស័យ​ឈ្មោះ ឌឹ​ប បឿន ហៅ ត្រេ​ន ភេទ​ប្រុស ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ ទីលំនៅ​ស្នាក់​នៅ​មិន​ពិតប្រាកដ (​មាន​សារធាតុ​ញៀន​)​។ បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​៧​មក​រា ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​តាម​នីតិវិធី​៕