Man Utd បង្ហើបពីផែនការពង្រឹងក្រុមសម្រាប់ឆ្នាំក្រោយ

0

យោងតាមសារព័ត៌មាន Manchester Evening News បានឱ្យដឹងថា ផែនការបណ្ដោះអាសន្នរបស់ Manchester United គឺចុះហត្ថលេខាលើខ្សែការពារ ខ្សែបម្រើ និងខ្សែបម្រើស្លាបនៅរដូវក្តៅក្រោយ ហើយក្នុងនោះក្លឹបបិសាចក្រហមក៏បានចាប់អារម្មណ៍ទៅលើកីឡាករ Eberechi Eze ។

កីឡាករ Eze វ័យ ២៦ឆ្នាំរបស់ Crystal Palace ស្ថិតក្នុងចំណោមខ្សែប្រយុទ្ធដែលក្លឹប United កំពុងតាមដាន មុនពេលដែលការពង្រឹងក្រុមអាចនឹងធ្វើឡើងម្តងទៀតនៅឆ្នាំក្រោយ។ កីឡាករ Eze បានបន្តស្នាក់នៅជាមួយក្លឹប Crystal Palace បន្ទាប់ពីក្លឹបបានលក់ខ្សែបម្រើស្លាប Michael Olise ទៅឱ្យ Bayern Munich ក្នុងតម្លៃ ៥០លានផោន។

ក្លឹប United ត្រូវបានរំពឹងទុកថានឹងបន្តតាមដានកីឡាកររបស់ Everton គឺកីឡាករ Jarrad Branthwaite បន្ទាប់ពីមានការផ្តល់ជូនចំនួនពីរមាន ៤៣លានផោន និង ៥០លានផោនត្រូវបានច្រានចោលសម្រាប់កីឡាករសញ្ជាតិអង់គ្លេសនៅក្នុងរដូវក្តៅ៕