​ករណី​អគ្គិភ័យ​ឆាបឆេះ​ផ្ទះមួយកន្លែងដោយសារតែកូនដុត ព្រោះសុំ​លុយ​ម្ដាយ​មិន​បាន

0

ភ្នំពេញ៖ នៅ​វេលា​ម៉ោង​១៩:០០​នាទី​យប់ ថ្ងៃ​ទី​០៩ ខែកញ្ញា ឆ្នាំ​២០២៤ មាន​ករណី​អគ្គិភ័យ​មួយ​កន្លែង​កើតឡើង​នៅ​ចំណុច​ផ្ទះ​ជួល​លេខ​៦៦៤ ផ្លូវលំ​ភូមិ​ថ្មគោល​ទី​១ សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

​ហេតុការណ៍​អគ្គិភ័យ​ឆាបឆេះ​នេះ បណ្តាល​មក​ពី​កូន​ដុត​ដោយ​សុំ​លុយ​ម្ដាយ​មិន​បាន បង្ក​ជា​អគ្គិភ័យ​។ អគ្គិភ័យ​នេះ​ធ្វើ​ឱ្យ​ឆេះ​ថ្ម​បេតុង​ទំហំ ១៥​ម៉ែត្រ X ២០​ម៉ែត្រ រួម​ទាំង​សម្ភារ​ប្រើប្រាស​អស់​មួយ​ចំនួន ហើយ​ពុំ​បណ្តាល​ឲ្យ​ឆេះ​រាលដាល​ដល់​ផ្ទះ​អ្នក​ក្បែរ​ខាង​ឡើយ​។​

​នៅ​ម៉ោង​១៩:៥០​នាទី​យប់ ថ្ងៃខែ​ឆ្នាំ​ដដែល អគ្គិភ័យ​នេះ​ត្រូវ​បាន​ពន្លត់​បាន​ទាំងស្រុង ដោយ​ប្រើប្រាស់​រថយន្ត​ការិយាល័យ​អគ្គិភ័យ​រាជធានី​ភ្នំពេញ ចំនួន ២​គ្រឿង​ង ប្រេ​ី​ប្រាស់​ទឹក​អស់​ចំនួន ១​ឡាន ស្មើនឹង ៦​ម៉ែត្រគូប​៕