អង្គការ Fauna & Flora កំពុងការពារប្រព័ន្ធអេកូឡូស៊ីដ៏មានតម្លៃ នៅតំបន់ទេសភាពភ្នំថ្មកំបោរក្នុងប្រទេសកម្ពុជា

0

មានប្រជាជនកម្ពុជាមិនច្រើនប៉ុន្មានឡើយដែលបានស្គាល់ពីសារសំខាន់នៅតំបន់ទេសភាពភ្នំកំបោរ។ តើអ្វីទៅជា តំបន់ទេសភាពភ្នំថ្មកំបោរ? តើអង្គការសត្វព្រៃ និងរុក្ខជាតិកម្ពុជា Fauna & Flora បាននឹងកំពុងការពារប្រព័ន្ធអេកូឡូស៊ីដ៏មានតម្លៃនេះ នៅក្នុងប្រទេសកម្ពុជាដោយរបៀបណា?

មន្ត្រីអង្គការសត្វព្រៃ និងរុក្ខជាតិកម្ពុជា Fauna & Flora បានឱ្យដឹងកាលពីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៤ ថា តំបន់ទេសភាពភ្នំថ្មកំបោរ គឺជាទេសភាពដែលកើតចេញពីការរលាយនៃថ្មដូចជា ថ្មកំបោរ (limestone) ថ្មប្រភេទ (dolomite) និងថ្មប្រភេទ (gypsum) ។ ដំណើរការនេះបង្កើតលក្ខណៈភូមិសាស្ត្រពិសេសដូចជា រន្ធថ្ម រូង ឬល្អាងភ្នំ និងប្រព័ន្ធទឹកហូរក្រោមដីជាដើម។ ដោយមានការគាំទ្រថវិកាពីគម្រោង BCOMING ការងាររបស់យើងផ្តោតសំខាន់លើការស្រាវជ្រាវជីវៈចម្រុះនៅតំបន់ភ្នំថ្មកំបោរដូចជា ការសិក្សាពីសត្វប្រចៀវ សត្វខ្យងដីគោក សត្វឥតឆ្អឹងកង ថលជលិកសត្វ និងឧរង្គសត្វ និងថនិកសត្វ តាមរយៈការដាក់ម៉ាស៊ីនថតស្វ័យប្រវត្តិ។

លទ្ធផលពីការសិក្សាស្រាវជ្រាវនេះនឹងត្រូវប្រើប្រាស់សម្រាប់រៀបចំនិងកំណត់តំបន់ជីវៈចម្រុះសំខាន់ៗ និងគាំទ្រដល់ការអភិវឌ្ឍផែនការអភិរក្ស និង គ្រប់គ្រងរូងភ្នំទាំងអស់នៅកម្ពុជា៕