បាត់ដំបង៖ នៅថ្ងៃទី៣១ខែសីហាឆ្នាំ២០២៤ នេះសមត្ថកិច្ចន គរបាលស្រុករតនមណ្ឌល ឃាត់ខ្លួនបុរសម្នាក់បន្ទាប់ពីបានដុតផ្ទះខ្លួនឯងចោលដែលកំពុងរស់នៅជាមួយឪពុក ព្រោះតែខឹងនឹងប្រពន្ធរបស់ខ្លួន។
អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ដា ញ់អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ឯក សន និល អធិការនគរបាលស្រុករតនមណ្ឌលដឹកនាំកម្លាំងឃាត់ខ្លួនឈ្មោះ អុក កូរ៉ា ភេទប្រុស អាយុ២៩ឆ្នាំរស់នៅចំណុចក្រុមទី០៩ភូមិអូរល្មូន ឃុំផ្លូវមាស ស្រុករតនមណ្ឌ ខេត្តបាត់ដំបងនាំមកកាន់អធិការដ្ឋាននគរបាលស្រុក សាកសួរ បន្ទាប់ពីបានដុ-តផ្ទះខ្លួនឯងមួយខ្នងទំហ៊ំ៧ គុណ២០ម៉ែត្រ ជញ្ជាំងបាំងឈើដំបូលប្រក់ស័ង្កសីដែលផ្ទះនេះខ្លួនគេជាមួយប្រពន្ធកំពុងរស់នៅជាមួយឪពុក ឈ្មោះ អុក គា ភេទប្រុស អាយុ៥៩ ឆ្នាំ រស់នៅ ភូមិឃុំខាងលើ៕