ភ្នំពេញ៖ ដោយអនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌសែនសុខ និងកម្លាំងអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានធ្វើការឃាត់ខ្លួនក្មេងស្ទាវកែច្នៃបំពង់សុីម៉ាំងប្រែន ខុសលក្ខណៈបច្ចេកទេស បង្កឲ្យមានសម្លេងរំខានដល់ប្រជាពលរដ្ឋ និងបង្កឲ្យបាត់បង់សណ្ដាប់ធ្នាប់សាធារណ: ចំនួន០៤ករណី (ខណ្ឌសែនសុខ ចំនួន០២ករណី និងខណ្ឌដូនពេញ ចំនួន០២ករណី)។

បច្ចុប្បន្នម៉ូតូទាំង០៤គ្រឿង យកមករក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ និងខណ្ឌដូនពេញ ចំណែកអ្នកបេីកបរម៉ូតូ កម្លាំងជំនាញបានកោះហៅអាណាព្យាបាលមកធ្វេីលិខិតធានា និងបានអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ៕
