កំពង់ស្ពឺ៖ ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងមានការសម្របសម្រួលពីលោក ទិន សុចិត្រា ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្ត ដឹកនាំដោយលោកវរសេនីយ៍ឯក ហែម រិទ្ធី មេបញ្ជាការងទទួលជំនាញ មន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស អនុវត្តដោយលោកវរសេនីយ៍ទោ ណុល ដារ៉ា ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស និងសហការណ៍ជាមួយមួយមូលដ្ឋានកងរាជអាវុធហត្ថស្រុកសំរោងទងឃាត់ខ្លួនជនសង្ស័ចំនួន ២នាក់ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ (ម៉ោង២២:៣០នាទី) មានករណីលួចខ្សែភ្លេីង និងប្រេីប្រាស់គ្រឿងញៀន កម្លាំងយេីងបានឃាត់ខ្លួននិងដកហូតវត្ថុតាងនៅនឹងកន្លែង រួចកសាងសំណុំរឿង បញ្ជូនទៅអយ្យការអមសាលាដំបូង ខេត្តកំពង់ស្ពឺ ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់៕
ប្រភព៖ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ