ព្រះវិហារ៖ ក្រោមការដឹកនាំរបស់លោក ឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្ត បញ្ជាផ្ទាល់លោក ឧត្តមសេនីយ៍ត្រី យ៉េង សារ៉េន ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន និងលោក វរសេនីយ៍ឯក ឱ សេង អធិការនគរបាលស្រុកគូលែន ដឹកនាំកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកគូលែន និងសហការជាមួយកម្លាំងផែនការងារប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប មានការសម្របសម្រួលដឹកនាំនីតិវិធីដោយលោក ស្រេង វុទ្ធា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត ធ្វើការចុះស្រាវជ្រាវ ស៊ើបអង្កេត បង្ក្រាបករណីរក្សាទុក ដឹកជញ្ជូន ជួញដូរ សម្រួលឲ្យប្រើប្រាស់ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន មានចំនួន ០៣ទីតាំងផ្សេងៗគ្នាសមត្ថកិច្ចនគរបាលយើងបានធ្វើការឃាត់ខ្លួនជនសង្ស័យសរុបចំនួន ១១នាក់ ស្រី ០៣នាក់និងដកហូតវត្ថុតាង សម្ភារចាប់យកសរុបរួមមាន៖
១/. មេតំហ្វេតាមីន(ICE)សរុបចំនួន ៣៣កញ្ចប់ ស្មើនឹងទម្ងន់ ៣៨៩,៣៧ក្រាម (បីរយប៉ែតសិបប្រាំបួនក្បៀសសាមសិបប្រាំពីរក្រាម)
២/. ម៉ូតូចំនួន ០៣គ្រឿង
៣/. ទូរស័ព្ទចំនួន ០៤គ្រឿង
៤/. ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន ០១គ្រឿង
៥/. បារីអេឡិចត្រូនិច (Yooz) ចំនួន ០២ដើម៕