ឃាត់ជនសង្ស័យ ២នាក់ ពាក់ព័ន្ធករណីឆក់​ទូរ​សព្ទ័​

0

កណ្តាល៖ ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់ លោក​ឧត្តមសេនីយ៍ទោ ឈឿ​ន សុចិត្ត ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល នៅ​ថ្ងៃ​ទី​១២ ខែសីហា ឆ្នាំ​២០២៤ កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​តា​ខ្មៅ ដឹកនាំ​បញ្ជា​ដោយ​លោក​វរសេនីយ៍ឯក យី វណ្ណ​ដា អធិការ​នគរបាល​ក្រុង​តា​ខ្មៅ ល្បាត​លើ​ដងផ្លូវ ក៏​ប្រទះ​ឃើញ​ជនសង្ស័យ​២​នាក់ ដែរ​មាន​ពលរដ្ឋ​ស្រែ​កថា​ចោរ​ៗ ជួយ​ចាប់​ផង ភ្លាម​ៗ បាន​សហការ​ជាមួយ កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្វាយ​រលំ និង កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សិ​ត្បូ បាន​ប្រដេញ​តាម​ពីក្រោយ រហូត​ឈាន​ដល់​ការ​ឃាត់ខ្លួន​សង្ស័យ​បាន​ភ្លាម​ចំនួន​០២​នាក់ ពាក់ព័ន្ធ​លួច​មាន​ស្ថាន​ទម្ងន់ទោស​(​ឆក់​ទូរ​សព្ទ័​) នៅ​ចំណុច​លើ​ផ្លូវ​២១A ស្ថិត​ក្នុងភូមិ​សិ​ត្បូ សង្កាត់​សិ​ត្បូ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល​។

បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុ​តាង​ខាងលើ សមត្ថកិច្ច​ជំនាញ បាន​កសាង​សំណុំរឿង​ចាប់​បញ្ជូន​ទៅ​តុលាការ ចាត់ការ​តាម​នីតិវិធី​៕