ភ្នំពេញ៖ យោងតាមនាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ បានអោយដឹងនៅថ្ងៃទី១៤ ខែសីហានេះ ការវាស់កំពស់ទឹកនៅទន្លេមេគង្គ-កំពង់លួងឃើញមានការឡើងកំពស់ចំនួន ០,០៧ម៉ែត្រ។
ការឡើងកំពស់នេះបានធ្វើអោយកំពស់ទឹកនៅកំពង់លួងឡើងដល់ ៤,៣៦ម៉ែត្រ។
ដោយឡែកនៅស្ថាននីយជលសាស្ត្រ ផ្សេងៗទៀតមិនមានការឡើងកំពស់ទឹកនោះទេ។ ដូចជា នៅស្ថាននីយជលសាស្ត្រ ទន្លេមេគង្គ-ចតុមុខ បានថយកំពស់ចំនួន ០,០៥ម៉ែត្រ ធ្វើអោយកំពស់ទឹកថយនៅសល់ ៦,៣៥ម៉ែត្រ ខណៈដែលនៅស្ថាននីយជលសាស្ត្រ ទន្លេមេគង្គ-អ្នកលឿង មិនមានការឡើងចុះនោះទេ ធ្វើអោយកំពស់ទឹកនៅសល់ ៤,៤៨ម៉ែត្រដដែល ៕