ព្រះសីហនុ៖ វេលាម៉ោង២០:០០នាទីយប់ ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៤ មានករណីគ្រោះអគ្គីភ័យឆាបឆេះតូបលក់ដូរមួយកន្លែង នៅខាងមុខផ្សារមជ្ឈមណ្ឌលពាណិជ្ជកម្មក្រុងព្រះសីហនុ (អូរ១) ស្ថិតក្នុងភូមិ១ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។
បន្ទាប់ពីទទួលបានព៍ត៌មាននេះភ្លាម លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្ដព្រះសីហនុ បានដឹកនាំកម្លាំងជំនាញ នៃការិយាល័យជំនួយមនុស្សធម៌ និងសង្គ្រោះគ្រោះមហន្តរាយ និងកម្លាំងកងអន្តរាគន៍កងរាជអាវុធហត្ថខេត្ត ចំនួន ១៧នាក់ ដោយមានការចូលរួមសហការជាមួយកម្លាំងផ្នែកពន្លត់អគ្គីភ័យ នៃស្នងការដ្ឋាននគរបាលខេត្ត ចេញប្រតិបត្តិការជួយអន្តរាគមន៍បាញ់ទឹកពន្លត់ភ្លើងនៅទីតាំងកើតហេតុ។
ប្រតិបត្តិការជួយសង្គ្រោះខាងលើ បានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យ សរុបចំនួន ០៣គ្រឿង អស់ទឹក ០២ឡាន និងឆេះខូតខាតសម្ភារៈមួយចំនួន តែមិនបង្កឱ្យមានមនុស្សរងរបួស ឬគ្រោះថ្នាក់ដល់អាយុជីវិតនោះឡើយ៕
ប្រភព៖ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ