ឃាត់បាន ៧នាក់ ពាក់ព័ន្ធករណីហឹង្សាដោយចេតនានិងធ្វើឲ្យខូចខាត

0

ព្រះសីហនុ៖ នៅ​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០២៤ វេលា​ម៉ោង​១៧:៥០​នាទី មាន​ប្រជាពលរដ្ឋ​០២​នាក់​បាន​មក​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​វាល​រេញ ដែល​មានឈ្មោះ  ធៀប វ៉ា​ន់​ថន ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កម្មករ​រោងចក្រ មាន​ទីលំនៅ​ភូមិ​ជ្រ​ម​លង ឃុំ​ទឹកល្អក់ ស្រុក​ព្រៃ​ម​នប់ ខេត្ត​ព្រះ​សីហ​នុ និង​ឈ្មោះ ងៀ​ម ប៊ី​សា ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កម្មករ​រោងចក្រ មាន​ទីលំនៅ​ស្នាក់​ភូមិ​ជ្រលង ឃុំ​ទឹកល្អក់ ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ​។

​ដោយ​កាល​កាលពី​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០២៤ វេលា​១៥.០០​នាទី​នៅ​ចំណុច​ក្បែរ​រង្វង់​មូល​វាល​រេញ លើ​ដងផ្លូវ​ជាតិ​លេខ​៣ ដោយ​មាន​ជនសង្ស័យ​០១​ក្រុម​មាន​គ្នា​ប្រហែល​១០​នាក់ ជិះ​ម៉ូតូ​ចំនួន​០៥​គ្រឿង បាន​ធ្វើ​សកម្មភាព​ដេញ​វាយ​និង​វាយ​បំផ្លាញ ម៉ូតូ​របស់​ពូក​គេ ខ​ណះ​ពេល​ពួក​គេ​ឈប់​ម៉ូតូ​រង​ចាំ​មិត្ត​ភ័ក្ត្រ ហើយ​ក្រុម​ជនសង្ស័យ​ខាងលើ​បាន​ជិះ​ម៉ូតូ​ក្រោយ រួច​នាំ​គ្នា​ឈប់​ម៉ូតូ​ដេញ​វាយ​ពួក​គេ ដោយ​ប្រើ​មួក​សុ​វត្តិភាព ខ្សែ​ក្រ​វ៉ា​ត និង​ដុំ​ថ្ម បណ្តាល​ឲ្យ​រង​របួសស្រាល​និង​ខូចខាត​ម៉ូតូ ចំនួន​១​គ្រឿង ម៉ាក​ហុងដា​ឌ្រី​ម ព​ណ៍​ខ្មៅ បែក​ត្រង់​ចំនុច​តាប​ឡូ ចង្កៀង​មុខ និង​បាន​វាយបំបាក់​យក​ផ្លា​ក​លេខ​ម៉ូតូ​រួច​នាំ​គ្នា​គេចខ្លួន​បាត់​តែ​ម្តង​។

​ក្រោយ​ពី​ទទួល​បាន​ព័ត​មាន​ភ្លាម​និង​យោង​តាម​បទបញ្ជា​យ៉ាង​មុ​ឺ​ង​ម៉ាត់​របស់​ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រ​ដ្ឋា អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ និង​តាម​ការ​ចង្អុលបង្ហាញ​ពី​លោក​ឧត្តមសេនីយ៍ត្រី ណុ​ប បញ្ញា ស្នងការ​រង​ទទួល​ផែន​ព្រហ្មទណ្ឌ​និង​ដឹកនាំ​បញ្ជា​ផ្ទាល់​ពី​លោក​វរសេនីយ៍ឯក អ៊ួ​ង វុ​ទ្ធី អធិការ​នគរបាល​ស្រុក​ព្រៃ​នប់​កំលាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃ​នប់ បាន​សហការ​ជាមួយ​កំលាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​វាល​រេញ ប៉ុស្តិ៍​សំរុង ប៉ុស្តិ៍​ជើងគោ​បាន​ធ្វើការ​ស្រាវជ្រាវ​រហូត​ដល់​ថ្ងៃ​ទី​៣០ កក្កដា ២០២៤ ទើប​កំណត់​បាន​ជនសង្ស័យ​និង​ឈាន​ទៅ​ដល់​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​បានជា​បន្តបន្ទាប់​បាន​ចំនួន​០៨​នាក់ ដែល​មានឈ្មោះ​ដូច​ខាងក្រោម​៖

១. ឈ្មោះ ឃឿ​ន រ៉ា​មុ​ី​ត ភេទ​ប្រុស អាយុ ២០​ឆ្នាំ មុខរបរ កម្មករ​រោងចក្រ មាន​ទីលំនៅ​ភូមិ​វាល​ធំ ឃុំ​វាល​រេញ ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ។
២. ឈ្មោះ សន សុខ​ទ្រី ភេទ​ប្រុស អាយុ​១៦ ឆ្នាំ មុខរបរ កម្មករ​រោងចក្រ មាន​ទីលំនៅ​ភូមិ​វាល​មាស ឃុំ​វាល​រេញ ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ
៣. ​ឈ្មោះ ញ៉ តុង​ហាក់ ភេទ​ប្រុស អាយុ​១៥ ឆ្នាំ មុខរបរ សិស្ស មាន​ទីលំនៅ​ភូមិ​សំរុង​ក្រោម ឃុំ​សំរុង ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ។
៤. ឈ្មោះ ម៉ូ​ញ ចន្ទ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មុខរបរ ជាងភ្លើង មាន​ទីលំនៅ​ភូមិ​វាល​ធំ ឃុំ​វាល​រេញ ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ។
៥. ​ឈ្មោះ លង ដេ​មី​ត ភេទ​ប្រុស អាយុ​១៤​ឆ្នាំ មុខរបរ សិស្ស​មាន​ទីលំនៅ​ភូមិ​ជើងគោ ឃុំ​ជើងគោ ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ។
៦. ​ឈ្មោះ ធន សំ​និ​ត ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​បឹង​វែង ឃុំ​វាល​រេញ ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ។
៧. ឈ្មោះ វណ្ណ សុ​ភ័​ក្រ​វិ​សិទ្ធ អាយុ​១៥​ឆ្នាំ ភេទ​ប្រុស មាន​ទីលំនៅ​ភូមិ​បឹង​វែង ឃុំ​វាល​រេញ ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ​។
៨. ឈ្មោះ យ៉ុ​យ រតនៈ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ​មាន​ទីលំនៅ​ភូមិ​ត្រពាំង​គារ ឃុំ​ជើងគោ ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ​។

និង​បក្ខពួក​ចំនួន​០៣​នាក់​ទៀត​ពុំ​ស្គាល់​អត្តសញ្ញាណ​បាន​រត់គេច​ខ្លួន​បាត់​។ មូលហេតុ​បណ្តាល​មក​ពី​មាន​ទំនាស់​ពាក្យ​សម្តី​ជាមួយ​គ្នា​តាម​ប្រព័ន្ធ​ឆាត​ហ្វេ​ស​បុក (Facebook ) កន្លង​មក​។ វត្ថុ​តាង​ចាប់​យក​ម៉ូតូ​ជនសង្ស័យ​០៣​គ្រឿង​រួម​មាន​៖

– ​ម៉ូតូ​០១​គ្រឿង ម៉ាក​ហុងដា​ឌ្រី​ម សេរី​ឆ្នាំ​២០១៦ ដំឡើង​តែម​ឆ្នាំ​២០២២​បិត​ស្គុ​ត​ពណ៌​ស គ្មាន​ស្លាក​លេខ ជា​របស់​ជនសង្ស័យ ។
– ម៉ូតូ​០១​គ្រឿង ម៉ាក​ហុងដា​ឌ្រី​ម សេរី​ឆ្នាំ​២០១៧ ពណ៌ ខ្មៅ ស្លាក​លេខ​ព្រះ​សីហ​នុ​1G-6844 ជា​របស់​ជនសង្ស័យ​។
– ម៉ូតូ​០១​គ្រឿង ម៉ាក​ស៊ុ​ូ​ស៊ី​គី និ​ច សេរី​ឆ្នាំ​២០២៤ ពណ៌ សលាយ​ក្រហម ស្លាក​លេខ​ភ្នំពេញ​1KI-8703​ជា​របស់​ជនសង្ស័យ​។

ជនសង្ស័យ​និង វត្ថុ​តាង​បាន​យក​មក​អធិការដ្ឋាន​ន​នគរបាល​ស្រុក​ព្រៃ​នប់ ដើម្បី​ធ្វើការ​សាកសួរ និង​បន្ត​សំណុំ រឿង​តាម​និ​តិ​វិធី​៕