ឃាត់ខ្លួនមនុស្ស ៣នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

0

កំពត៖ នៅថ្ងៃ​ពុធ​១១​រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព​.​ស​. ២៥៦៨ ត្រូវ​នឹង​ថ្ងៃ​ទី​៣១ ខែកក្កដា ឆ្នាំ​២០២៤ វេលា​ម៉ោង ២០ និង ០០​នាទី កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្តកំពត ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ទឹម សុភាព ស្នងការ​រង​ផែនការ​ងារ​ប្រឆាំង​គ្រឿងញៀន បាន​ធ្វើការ​ស៊ើបអង្កេត និង​ស្រាវជ្រាវ បើ​ក​កិច្ច​ប្រតិបត្តិការ​បង្ក្រាប​ករណី ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន (​វិធានការ​ញុះញុង​) ចំនួន ០២​ករណី ផ្សេង​គ្នា ក្នុង​នោះ៖

ករណីទី១៖ នៅ​ភូមិ​លក ឃុំ​ឬ​ស្សី​ស្រុក​ខាងលិច ស្រុក​កំពង់ត្រាច ខេត្តកំពត ឃាត់ខ្លួន​ជនសង្ស័យ​៖
១/​ឈ្មោះ នៅ ទូ​ម៉ា ភេទ​ប្រុស អាយុ ២៤​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​កែស ឃុំ​ដំណាក់​កន្ទួត​ខាងជើង ស្រុក​កំពង់ត្រាច ខេត្តកំពត ។ ចាប់​យក​វត្ថុ​តាង​៖

-​ថ្នាំ​ញៀន​ចំនួន ០៤​កញ្ចប់ ៤.៣៣ ក្រាម (​ថ្លឹង​ទាំង​ថង់​ប្លា​ស្ទិ​ច​)
-​ទូរស័ព្ទ​ដៃ​ចំនួន ០១ គ្រឿង
-​ម៉ូតូ​ចំនួន ០១ គ្រឿង​។

ករណីទី២៖ នៅ​ភូមិ​តា​ដិ​ប សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត ខេត្តកំពត​។ ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ០២​នាក់​៖
១/​ឈ្មោះ ហេង ហាក ភេទ​ប្រុស អាយុ ៤០​ឆ្នាំ រស់នៅ​ភូមិ​តា​ដិ​ប សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត ខេត្តកំពត ។
២/​ឈ្មោះ សុះ វ៉ា​ន់​សុ​ី ហៅ ស្រី​រ័​ត្ន ភេទ​ស្រី អាយុ ៣៣​ឆ្នាំ រស់នៅ​ភូមិ​តា​ដិ​ប សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត ខេត្តកំពត ។ ចាប់​យក​វត្ថុ​តាង​៖

-​ថ្នាំ​ញៀន ០២​កញ្ចប់ (11.14g)
-​ម៉ូតូ ០១​គ្រឿង
-​ទូរស័ព្ទ​ដៃ ០១​គ្រឿង
-​ដាវ ០១​ដើម​។

បច្ចុប្បន្ន​ជនសង្ស័យ​រួម​និង​វត្ថុ​តាង កម្លាំង​ជំនាញ​យើង​កំពុង​ចងក្រង​សំណុំរឿង ដើម្បី​បញ្ជូន​ទៅ​តុលាការ​ដើម្បី​ចាត់ការ តាម​នីតិវិធី​ច្បាប់​៕