ឯកឧត្តម សុត គឹមកុសលមុនី អញ្ជើញចុះពិនិត្យស្ថានភាពផលប៉ះពាល់និងខូចខាតលើដំណាំស្រូវ នៅស្រុកសន្ទុក

0

កំពង់ធំ៖ ឯកឧត្តម សុត គឹ​ម​កុ​ល​មុនី អគ្គលេខាធិការ​រង​គណៈកម្មាធិការ​ជាតិ គ្រប់គ្រង​គ្រោះ មហន្តរាយ និង​ឯកឧត្តម​ប្រតិភូ​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ អភិបាលរង​ខេត្ត រដ្ឋបាល​ស្រុក​/​ឃុំ រួម​ទាំង​មន្ត្រី​កសិកម្ម​ឃុំ បាន​ញ្ជើ​ញ​ចុះ​ពិនិត្យ​ស្ថានភាព​ផល​ប៉ះពាល់ និង​ខូចខាត​ដោយ​ជំនន់​ទឹកភ្លៀង​លើ​ដំណាំ​ស្រូវ​នៅ​ឃុំ​ព្នៅ និង​តាំងក្រសាំង​ស្រុក​ស​ន្ទុ​ក ខេត្តកំពង់ធំ កាលពី​ថ្ងៃ​អង្គារ ទី​៣០ ខែកក្កដា ឆ្នាំ​២០២៤​។

តាម​សេចក្ដីរាយការណ៍​ពី​មន្ទីរ ធនធានទឹក​និង​ឧតុនិយម​ខេត្តកំពង់ធំ នា​ព្រឹក​ថ្ងៃ​ពុធ ទី​៣១ ខែកក្កដា ឆ្នាំ​២០២៤ បានឱ្យ​ដឹង​ថា ថ្ងៃនេះ​ស្ថានភាព​ទឹកស្ទឹង​ទាំង​៤ របស់​ខេត្តកំពង់ធំ នៅ​តែ​បន្ត​កើនឡើង​និង​មាន​ភ្លៀង​ធ្លាក់​ស្ទើរ​រៀងរាល់ថ្ងៃ​។

កម្រិត​កម្ពស់​ទឹកស្ទឹង​សែន នៅ​ស្ថានីយ​កំពង់ធំ​ទឹក​មាន​កម្ពស់​១៣,៧៥​ម៉ែត្រ ខ្ពស់​ជាង ថ្ងៃ​ម្សិលមិញ​០,០៦​ម៉ែត្រ​។ កម្ពស់​ទឹក​ដែល​ត្រូវ​ប្រុង​ប្រយ័ត្ន​១៣,៥០​ម៉ែត្រ​។ នៅ​ស្ថានីយ ស្រុក​សណ្ដាន់​ទឹក​មាន​កម្ពស់​១៩,២២​ម៉ែត្រ ខ្ពស់​ជាង​ថ្ងៃ​ម្សិលមិញ​០,០៦​ម៉ែត្រ​។ កម្ពស់​ទឹក​ត្រូវ​ប្រកាស​ប្រុង​ប្រយ័ត្ន​១៨,៥០​ម៉ែត្រ​។

តាម​សេចក្ដីរាយការណ៍​ពី​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្តកំពង់ធំ នា​ព្រឹក​ថ្ងៃ​ពុធ​ទី​៣១ ខែកក្កដា ឆ្នាំ​២០២៤​បានឱ្យ​ដឹង​ថា ស្ថានភាព​ការងារ​បង្ក បង្កើន​ផល​ស្រូវ​របស់​ប្រជា​កសិករ​ខេត្តកំពង់ធំ​គិត​ត្រឹម​ថ្ងៃ​ទី​៣០ ខែកក្កដា ឆ្នាំ​២០២៤ អនុវត្តន៍​ចំនួន ២០២ ៦០៣ ហិ​កតា ស្មើនឹង​៩៤,៩៨​ភាគរយ នៃ​ផែនការ ២១៣ ៣០០ ខ្ពស់​ជាង​ឆ្នាំ​មុន​ក្នុង​រយៈពេល​ដូច​គ្នា​ចំនួន​៥៨២៩​ហិ​កតា​។

ស្ថានភាព​ផល​ប៉ះពាល់ និង​ខូចខាត​លើ​ដំណាំ​ស្រូវ​ដោយ​ទឹកជំនន់​ទឹកភ្លៀង​ចំនួន​០៨ ក្រុង​/​ស្រុក​។ កំពង់ស្វាយ ស្ទឹង​សែន ប្រាសាទ​សំបូរ សណ្ដាន់ បារាយណ៍ ស​ន្ទុ​ក ស្ទោង​និង​ស្តុក​តាំងគោក ស្មើនឹង​៣២​ឃុំ​-​សង្កាត់ លើ​១៤២​ភូមិ​ស្មើនឹង​៣៤២៩​គ្រួសារ​។ ផ្ទៃដី​ប៉ះពាល់ ចំនួន​៤០៩៦​ហិ​កតា និង​ខូចខាត​ទាំងស្រុង​ចំនួន​២ ២៩១​ហិ​កតា​ស្មើ​១៦៥៣ គ្រួសារ​ចំនួន​១៩​ឃុំ​-​សង្កាត់ ៧៨​ភូមិ​លើ​ផ្ទៃដី​ដំណាំ​ស្រូវ​ប៉ះពាល់​សរុប​៕