ភ្នំពេញ៖ ដោយអនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង១៦:៣០នាទី កម្លាំងអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដឹកនាំដោយលោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានធ្វើការឃាត់ខ្លួនក្មេងស្ទាវកែឆ្នៃបំពង់សុីម៉ាំងប្រែន ខុសលក្ខណៈបច្ចេកទេស បង្កឲ្យមានសម្លេងរំខានដល់ប្រជាពលរដ្ឋ និងបង្កឲ្យបាត់បង់សណ្ដាប់ធ្នាប់សាធារណ: ចំនួន០២ករណី៖ឮ
ករណីទី១ : នៅចំណុចផ្លូវ១០០៣ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ធ្វើការឃាត់ខ្លួនក្មេងស្ទាវកែឆ្នៃបំពង់ម៉ាំងប្រែន ខុសលក្ខណៈបច្ចេកទេស ចំនួន០១នាក់ និងម៉ូតូ ០១គ្រឿង។
ករណីទី២ : នៅលើផ្លូវបេតុងបុរីមហាសែនសុខ ភូមិវិមានទ្រុង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ធ្វើការឃាត់ខ្លួនក្មេងស្ទាវកែឆ្នៃបំពង់ម៉ាំងប្រែន ខុសលក្ខណៈបច្ចេកទេស ចំនួន០១នាក់ និងម៉ូតូ០ ១គ្រឿង។
បច្ចុប្បន្នម៉ូតូទាំង០២គ្រឿង យកមករក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ចំណែកអ្នកបេីកបរម៉ូតូ កម្លាំងជំនាញបានកោះហៅអាណាព្យាបាលមកធ្វេីលិខិតធានា និងបានអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ៕