ភ្នំពេញ៖ ដោយអនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង១៧:៣០នាទី កម្លាំងអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ បានឃាត់ករណីក្មេងស្ទាវ ជិះម៉ូតូកែឆ្នៃស៊ីម៉ាំងប្រែន ខុសលក្ខណៈបច្ចេកទេស នៅចំណុចទីក្រុងកោះនរា ភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ ចំនួន០៧នាក់ និងម៉ូតូ ០៧គ្រឿង។
បច្ចុប្បន្ន កម្លាំងជំន៦បានធ្វើកិច្ចសន្យា និងឲ្យអាណាព្យាបាលធានាខ្លួន ត្រឡប់ទៅលំនៅដ្ឋានវិញ។ ចំណែកម៉ូតូ ធ្វើការដកហូត រក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ជាបណ្តោះអាសន្ន៕