កីឡាការនី ស្រួ​ង ភា​វី ប្រកាសបរិច្ចាគ​ថវិកា​ពាក់កណ្ដាល ដែល​បាន​ពីរ​ប្រកួត​ឈ្នះ​ជូន​ដល់​រាជរដ្ឋាភិបាល​ក្នុង​ការ​អនុវត្ត​នូវ​គម្រោងកសាង​ផ្លូវ​ក្រវាត់​ព្រំដែន និង​ហេដ្ឋារចនាសម្ព័ន្ធ​តាម​ព្រំដែន

0

ភ្នំពេញ​៖ នេះ​បើ​យោង​តាម​ការ​បង្ហោះ​តាម​រយៈ​ហ្វេ​ស​ប៊ុ​ក​របស់​កីឡាការនី ស្រួ​ង ភា​វី បាន​សរសេរ​ថា​៖

“​រយៈពេល​ចុង​ក្រោយ​នេះ យើង​មាន​ផ្លូវ​ក្រវាត់ក្រុង​គ្រប់គ្រាន់​អស់ហើយ ក្នុង​ការ​សម្រួល​មធ្យោបាយ​ដឹក​ជញ្ជូន​នៅ​ទីប្រជុំជន​។ ដូច្នេះ​ទៅ​មុខ​ទៀត​ខ្ញុំ​សូម​ស្នើ​ដល់​រាជរដ្ឋាភិបាល​មេត្តា​កសាង​ផ្លូវ​ក្រវាត់​ព្រំដែន និង​ហេដ្ឋារចនាសម្ព័ន្ធ​តាម​ព្រំដែន​ឱ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើ​ផង​ដែរ​។ ហើយ​នាង​ខ្ញុំ​នឹង​បរិច្ចាគ​ថវិកា​ពាក់កណ្ដាល ដែល​បាន​ពីរ​ប្រកួត​ឈ្នះ​ជូន​ដល់​រាជរដ្ឋាភិបាល​ក្នុង​ការ​អនុវត្ត​នូវ​គម្រោង​នេះ​។

សេចក្តី​គួរ​ពុំគួរ សូម​មេត្តា​ខន្តី​អភ័យទោស នេះ​ជា​ការ​ស្នេ​ី​រ​សូម ក៏​ដូច​ជា​មតិយោបល់​ក្នុង​នាម​នាង​ខ្ញុំ​ជា​ពលរដ្ឋ​ម្នាក់ ។ សូម​អរគុណ ! 🙏 បេ​ី​ពុក​ម៉ែ​បងប្អូន​យល់​ស្រប មេត្តា​ចូលរួម​ក្នុង​យុទ្ធនាការ​នេះ​ទាំងអស់​គ្នា​🙏”៕