ករណីអគ្គិភ័យ ០១កន្លែង កើតឡើងនៅចំណុចផ្ទះលក់ហ្គាស សង្កាត់ចោមចៅទី២

0

ភ្នំពេញ៖ នៅ​វេលា​ម៉ោង ១៥​និង​៣០​នាទី ថ្ងៃ​ទី​២៨ ខែកក្កដា​ឆ្នាំ​២០២៤ មាន​ករណី​អគ្គិភ័យ​មួយ កន្លែង​កើតឡើង​នៅ​ចំណុច​ផ្ទះ​បញ្ចូល​ហ្គា​ស ផ្លូវ​បេង​តុង ក្រុម​០៣ ភូមិ​ថ្មគោល​ទី​០២ សង្កាត់​ចោម​ចៅ​ទី​០២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

– ប្រភេទ​សំណង់​: ថ្ម​បេង​តុង ទំហំ ០៤​ម៉ែត្រ X ១៣​ម៉ែត្រ ។
-​ ខូចខាត​សម្ភារៈ ឆេះ​ផ្ទះ ទំហំ ០៤​ម៉ែត្រ x១៣​ម៉ែត្រ​ចំនួន​០១​ខ្នង រួម​ម៉ូតូ​ចំនួន​០២​គ្រឿង នឹង​ឆេះ​សំភា​រះ​ក្នុងផ្ទះ​អស់ទាំង​ស្រុង​។

អគ្គិភ័យ​នេះ​កើតឡើង​បណ្តាល​មក​ពី​មូលហេតុ​: ផ្ទុះ​ហ្គា​ស បង្ក​ឲ្យ​មាន​មនុស្ស​រង​របួសធ្ងន់​០១​នាក់ ជា​ម្ចាស់ផ្ទះ​។
អគ្គិសនី​នេះ​ពន្លត់​ចប់ នៅ​ម៉ោង ១៦​នឹង​៤៥​នាទី នា​ថ្ងៃខែ ឆ្នាំ​ដដែល ដោយ​ប្រើប្រាស់ រថយន្ត​ការិយាល័យ​បង្ការ និង​ពន្លត់​អគ្គិភ័យចំនួន ០៣​គ្រឿង ប្រេ​ី​ប្រាស់​ទឹក​អស់​ចំនួន ០៣​ឡាន ស្មើនឹង ១៤​ម៉ែត្រគូប​៕