ឃាត់ខ្លួនបុរស ២នាក់ ក្រោយធ្វើសកម្មភាពវាយតបគ្នាតាមផ្លូវសាធារណៈ

0

ភ្នំពេញ៖ នៅ​ថ្ងៃ​ទី​២៧​ខែកក្កដា​២០២៤​វេលា​ម៉ោង​២៣:៣០​នាទី​យប់​មាន​ករណី​ហិ​.,​ង្សា​វា​.,​យ​គ្នា​ទៅ​វិញ​ទៅ​មករ​វាង​អ្នក​បើករថយន្ត​តាក់​សុ​ី​ជាមួយនឹង​អ្នក​ជិះ​ម៉ូតូ​នៅ​ចំណុច​មុខ​បុរី​ចំការមន​ផ្លូវ​នរោត្តម​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ​ដោយសារ​រឿង​ជម្លោះ​គ្នា​បន្តិចបន្តួច​បើកបរ​មិន​យោគយល់​គ្នា​នៅ​ពេល​ពួក​គេ​ធ្វើ​ដំណើរ​លើ​ដងផ្លូវ​។

ឃាត់ខ្លួនមនុស្ស ២នាក់៖

​១.​ឈ្មោះ ​ប៊ី សុ​ផា​ន​ ភេទ​ប្រុស ​អាយុ​ ៤១​ឆ្នាំ ជន​ជាតិខ្មែរ​ ស្នាក់​នៅផ្ទះ​៣១១ ​ផ្លូវ​៣៦៩​ សង្កាត់​ព្រែក​ប្រា ខណ្ឌ​ច្បារ​អំពៅ មុខរប​ជាងសំណង់​(​មាន​សភាព​ស្រវឹង​)។
២.​ឈ្មោះ​ ម៉េ​ង រតនៈ​ ភេទ​ប្រុស​ អាយុ​ ២៧​ឆ្នាំ​ ជាតិខ្មែរ​ផ្ទះ ​១១​ផ្លូវ​បេតុង ព្រែក​តា​ពៅ​សង្កាត់​ដើម​មាន ក្រុង​តា​ខ្មៅ ខេត្តកណ្តាល​មុខរប​បើករថយន្ត​តាក់​សុ​ី​ (​រង​របួស​ក្រោម​ភ្នែក​ខាងស្តាំ​ស្រាល​) ។​

ការ​ឃាត់ខ្លួន​បុរស​ទាំង​០២​នាក់​ខាងលើ​កម្លាំង​សមត្ថកិច្ច​ធ្វើ​ឡើង​ខណៈ​ដែល​ចុះ​ល្បាត​ត្រួតពិនិត្យ​រក្សា​សន្តិសុខ​នៅ​ក្នុងភូមិ​សាស្ត្រ​ខណ្ឌចំការមន លុះ​សមត្ថកិច្ច​បាន​ល្បាត​មក​ដល់​ចំណុច​ខាងលើ​ក៍បាន​ឃើញ​បុរស​ទាំង​០២​វាយ​គ្មា និង​មាន​អ្នក​សារ​ព៌​ត៏​មាន​កំពុង​តែ​ផ្សាយ​ឡាយ​នៅ​ទីនោះ​ទើប​កម្លាំង​ល្បាត​បាន​នាំ​ខ្លួន​ពួក​គេ​យក​មក​សាកសួរ​អនុវត្ត​តាម​នីតិវិធី​តែ​ម្តង​៕

ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ