ភ្នំពេញ៖ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង១៥:៣០នាទី លោកវរសេនីយ៍ត្រី ជា រតនា នាយប៉ុស្តិ៍នគរបាលរដ្ឋបាលចាក់អង្រែលើ បានសហការជាមួយគណៈបញ្ជាឯកភាពសង្កាត់ដឹកនាំដោយលោក កែវ សាវឿន ចៅសង្កាត់ចាក់អង្រែលើ បានចុះត្រួតពិនិត្យរដ្ឋបាលនៅទីតាំងក្នុងវត្តចាក់អង្រែលើ ផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានឃើញជនអាណាថាចំនួន ០២នាក់ ទើបគណៈបញ្ជាការបានអញ្ជើញជនទាំង០២នាក់មកសាកសួរនៅសង្កាត់ និងបានកសាងឯកសារបញ្ជូនទៅមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ៕
ប្រភព៖ ប៉ុស្តិ៍នគរបាលរដ្ឋបាលចាក់អង្រែលើ
