ស្ទឹងត្រែង៖ យោងតាមនាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ បានអោយដឹងនៅថ្ងៃទី២៩ ខែកក្កដានេះ ការវាស់កំពស់ទឹកនៅទន្លេមេគង្គ-ស្ទឹងត្រែង ឃើញមានការកើនឡើងកំពស់ចំនួន ០,២៣ម៉ែត្រ ខណៈដែលស្ថាននីយជលសាស្ត្រផ្សេងទៀតបានថយចុះ។
ការកើននេះបានធ្វើអោយកំពស់ទឹកនៅស្ទឹងត្រែងនៅសល់ ៨,០៥ម៉ែត្រ។
ដោយឡែកនៅស្ថាននីយជលសាស្ត្រ ផ្សេងៗទៀតមិនមានការកើនឡើងកំពស់ទឹកនោះទេ។ ដូចជា នៅស្ថាននីយជលសាស្ត្រ ទន្លេមេគង្គ-កោះខែល បានថយកំពស់ចំនួន ០,១៥ម៉ែត្រ ធ្វើអោយកំពស់ទឹកនៅសល់ ៦,០៥ម៉ែត្រ ខណៈដែលនៅស្ថាននីយជលសាស្ត្រ ទន្លេមេគង្គ-ព្រែកក្តាម បានថយកំពស់ចំនួន ០,០១ម៉ែត្រ ធ្វើអោយកំពស់ទឹកនៅសល់ ៥,៤៩ម៉ែត្រ ៕