កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំសហការបង្ក្រាបករណីលួចម៉ូតូនៅស្រុកជើងព្រៃ

0

ត្បូងឃ្មុំ៖ ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់​ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េ​ង ជួ ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ កាលពី​ថ្ងៃ​ទី​២៦ ខែកក្កដា ឆ្នាំ​២០២៤​វេលា​ម៉ោង​១៦៖៣០​នាទី នៅ​ចំណុច​ភូមិ​២៧ ឃុំ​ប្រ​ធាតុ ស្រុក​អូរ​រាំង​ឳ ខេត្ត​ត្បូងឃ្មុំ កម្លាំង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ត្រី ខេ​ង ម៉េ​ង​ឈាង អនុប្រធាន​នាយកដ្ឋាន បាន​ដឹកនាំ​កម្លាំង​ជំនាញ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ចាម និង​កម្លាំង​ជំនាញ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ ធ្វេ​ី​ការ​បង្ក្រាប​នឹង​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ វ៉ា ផា​នី​អាយុ ២១​ឆ្នាំ ជនជាតិ​ខ្មែរ ស្នាក់​នៅ​ភូមិ​ដី​ថ្មី ឃុំ​បោះ​ខ្នោ ស្រុកចំកា​រលេ​ី ខេត្តកំពង់ចាម ពាក់ព័ន្ធ​ករណី​លួច (​ម៉ូតូ​)​។

ហេតុការណ៍​បាន​កើតឡើង កាលពី​ថ្ងៃ​ទី​២២ ខែកក្កដា ឆ្នាំ​២០២៤ វេលា​ម៉ោង​២១៖០៥​នាទី ដោយ​ជនសង្ស័យ​លួច​ម៉ូតូ​០១​គ្រឿង ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ស៊េរី​ឆ្នាំ​២០១១ ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ កំពង់ចាម​1BN-1880 លេខ​តួ និង​លេខ​ម៉ាស៊ីន 8566344 របស់​ឈ្មោះ ថែ វ៉ា ភេទ​ប្រុស អាយុ​៦៣​ឆ្នាំ ជនជាតិ​ខ្មែរ នៅ​ចំណុច ភូមិ​ប៉ា​ណា ឃុំ​សូ​ទិព្វ ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម​។

បច្ចុប្បន្ន​ជនសង្ស័យ​ខាង​លេ​ី​បាន​ប្រគល់​ជូន​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ចាម ដេ​ី​ម្បី​ធ្វេ​ី​ការ​សាកសួរ និង​កសាង​សំណុំរឿង​តាម​នីតិវិធី​៕

ប្រភព៖ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ