ក្រចេះ៖ យោងតាមនាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ បានអោយដឹងនៅថ្ងៃទី២៨ ខែកក្កដានេះ ការវាស់កំពស់ទឹកនៅទន្លេមេគង្គ-កំពង់លួង ឃើញមានការឡើងកំពស់ចំនួន ០,១៦ម៉ែត្រ។ ខណៈស្ថាននីយជលសាស្ត្រផ្សេងទៀតបានថយចុះ។
ការឡើងកំពស់នេះបានធ្វើអោយកំពស់ទឹកនៅកំពង់លួងឡើងដល់ ២,៦៩ម៉ែត្រ។
ដោយឡែកនៅស្ថាននីយជលសាស្ត្រ ផ្សេងៗទៀតនិងមិនមានការកើនឡើងកំពស់ទឹកនោះទេ។ ដូចជា នៅស្ថាននីយជលសាស្ត្រ ទន្លេមេគង្គ-ក្រចេះបានថយកំពស់ចំនួន ០,០៦ម៉ែត្រ ធ្វើអោយកំពស់ទឹកនៅសល់តែ ១៧,៩៣ម៉ែត្រ ខណៈដែលនៅស្ថាននីយជលសាស្ត្រ ទន្លេមេគង្គ-ចតុមុខ បានថយកំពស់ចំនួន ០,០៦ម៉ែត្រដូចគ្នា ធ្វើអោយកំពស់ទឹកនៅសល់ ៦,៧៨ម៉ែត្រ ៕