បាត់ដំបង៖ នៅព្រឹកថ្ងៃទី២៧ ខែកក្កដាឆ្នាំ២០២៤នេះ ស្ថានភាពទឹកនៅភូមិសាស្ត្រស្រុកសំឡូត ស្ថិតនៅកម្ពស់ខ្ពស់នៅឡេីយ ស្ថានភាពបែបនេះគឺជាក្តីបារម្ភអំពីសុខសុវត្ថិភាពរបស់បងប្អូនប្រជាពលរដ្ឋ និងសត្វពាហនៈដែលរស់នៅប្របដងស្ទឺងក្នុងភូមិសាស្ត្រខាងលេីនិងស្រុកពាក់ព័ន្ធ។
ដោយសារមូលហេតុនេះ សូមជូនដណឹងដល់បងប្អូនប្រជាពលរដ្ឋរស់នៅភូមិសាស្ត្រនេះមេត្តាប្រុងប្រយត្ន័ខ្ពស់ និងផ្តល់ព័ត៌មានជាបន្ទាន់មកសមត្ថកិច្ចនគរបាលនៅមូលដ្ឋានដេីម្បីជួយអន្តរាគមន៍សង្គ្រោះទៅកាន់ទីទួលសុវត្ថិភាពទាន់ពេលវេលា ក្នុងករណីជួបបញ្ហា។
លោកឧត្តមសេនីយ៍ទោស្នងការនរបាលខេត្តបាត់ដំបងបាន ដាក់បទបញ្ជាឱ្យកងកម្លាំងនគរបាលត្រៀមលក្ខណៈទាំងកម្លាំង ទាំងមធ្យោបាយនិងសម្ភារៈគ្រប់គ្រាន់ចេញប្រតិបត្តិការអន្តរាគមន៍ភ្លាមៗនៅទីកន្លែងនោះ សូមអរគុណ ៕