ឧត្តរមានជ័យ៖ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង១៦និង៣០នាទី លោកឧត្តមសេនីយ៍ត្រី ស៊ឹម វណ្ណៈ ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀនខេត្ត បានចាត់លោកវរសេនីយ៍ទោ ជ័យ វាសនា អធិការនគរបាលស្រុក ចុះដឹកនាំការបង្ក្រាបដោយលោកវរសេនីយ៍ទោ ផន ជាង អធិការរងទទួលផែនការងារប្រឆាំងគ្រឿងញៀននិងលោកអនុសេនីយ៍ឯក ប៊ុន មុន្និ នាយប៉ុស្តិ៍នគរបាលឃុំត្រពាំងប្រាសាទ ឃាត់ខ្លួនមុខសញ្ញាចំនួន០១នាក់ ក្នុងករណី ជួញដូរ រក្សាទុកនិងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ (ដោយប្រើនូវវិធានការជំនាញ) ស្ថិតនៅភូមិស្រែកណ្ដាល ឃុំ/ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ដែលមានឈ្មោះ ពេជ្រ ណាត ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅបច្ចុប្បន្នភូមិស្រែកណ្ដាលឃុំ/ស្រុកត្រពាំងប្រាសាទ ។
យោងតាមបញ្ជាផ្ទាល់របស់លោកស្នងការ នៅថ្ងៃទី២៤ខែកក្កដាឆ្នាំ២០២៤វេលាម៉ោង១២និង២០នាទី បញ្ជាឲកម្លាំងជំនាញស្រាវជ្រាវក្នុងករណីខាងលើបន្ត រហូតឈានដល់ការឃាត់ខ្លួនជនសង្សយ័មុខសញ្ញាជូញដូរគ្រឿងឆ្លងខេត្ត(សៀមរាប/ឧត្តរមានជ័យ)ដ៌សកម្ម០១នាក់ឈ្មោះ អិន សោភ័ណ្ឌ ភេទប្រុស អាយុ៤៧រស់នៅភូមិព្រៃខ្នុរ ឃុំស្រែណូយ ស្រុកវ៉ារិន(ដើម្បីយកគ្រឿងញៀនមកលក់ឲជនសង្ស័យពេជ្រ ស៊ីណាត បន្ថែមបន្តទៀត)។
បច្ចុប្បន្នជនសង្ស័យចំនួន០២នាក់ប្រុសនិងសម្ភារៈវត្ថុតាងសរុបរួមមាន៖
១/ថ្នាំញៀនប្រភេទមេតំហ្វេតាមីន(ICE)ចំនួន១២កញ្ជប់ មាន០៧កញ្ជប់ធំ និង០៥កញ្ជប់តូច។
២/ទូរសព្ទ័ដៃចំនួន០២គ្រឿង។
កម្លាំងជំនាញបាននាំយកមកឃាត់ខ្លួននៅអធិការដ្ឋានដើម្បីសាកសួរបំភ្លឺកសាងសុំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្តអនុវត្តនិតិវិធីបន្ត៕
ប្រភព៖ អធិការដ្ឋាននគរបាលស្រុកត្រពាំងប្រាសាទ