ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល ឆ្លើយ​តបបំភ្លឺ​ពាក់ព័ន្ធ​ទៅ​នឹង​គេហទំព័រ​សារព័ត៌មាន សាន​ព្រហ្ម

0

កណ្តាល៖ ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល សូម​ឆ្លើយ​តប​បំភ្លឺ​ជូន​សា​ធារ​ធា​ណ​ជន ពាក់ព័ន្ធ​ទៅ​នឹង​គេហទំព័រ​សារព័ត៌មាន សាន​ព្រហ្ម ដែល​បាន​បង្ហោះ​វី​ដេ​អូ​ឃ្លី​ប​និង​ភ្ជាប់​ដោយ​ខ្លឹមសារ​ថា យុវជន​ពីរ​នាក់​ត្រូវ​ឃា​ត់​ខ្លួន​គ្រាន់តែ​ឈ្លោះ​គ្នា​រឿង​ចាប​ចៀន ហើយ​គេ​ប្តឹ​ង​ទា​សំណ​ង​៥​ពាន់​ដុល្លារ តើ​សម​ហេតុផល​ដែរ​ទេ? កើតហេតុ​នៅ​ឃុំ​អំពៅព្រៃ ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល​។

ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ខាងលើ​នេះ ដោយ​អនុវត្ត​តាម​បទបញ្ជា​លោក​ឧត្តមសេនីយ៍ទោ ឈឿ​ន សុចិត្ត ស្នងការ​នគរបាល​ខេត្តកណ្តាល លោក​អធិការ​នគរបាល​ស្រុក​កណ្តាលស្ទឹង បាន​បញ្ជា​ឱ្យ​ផ្នែក​ជំនាញ​ចុះ​ស្រាវជ្រាវ​ករណី​ខាងលើ ជា​លទ្ធផល​៖
-​ករណី​៖ ហិង្សា​ដោយ​ចេ​ត​នា
-​កើតហេតុ​៖ ថ្ងៃ​ទី​២១ ខែកក្កដា ឆ្នាំ​២០២៤ វេលា​ម៉ោង​២០:៣០​នាទី​។
•​ចំណុច​៖ ភូមិ​-​ឃុំ​អំពៅព្រៃ ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល​។

**​ជន​រង​គ្រោះ ០១​នាក់
-​ឈ្មោះ ឈុំ ឆៃ​ណា ភេទ​ប្រុស អា​យុ​៣២​ឆ្នាំ បច្ចុប្បន្ន​រស់នៅ​ភូមិ​តា​ដោល​ទី​៣ ឃុំ​អំពៅព្រៃ ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល មុខរបរ កសិករ​។
**​ជន​សង្ស័​យ​០២​នាក់

១.​ឈ្មោះ លេខ សុខា ភេទ​ប្រុស អា​យុ​៣៣​ឆ្នាំ ជនជាតិ​ខ្មែរ បច្ចុប្បន្ន​រស់នៅ​ភូមិ​អំពៅព្រៃ​ទី​២ ឃុំ​អំពៅព្រៃ ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល មុខរបរ កម្មករ​សំណង់ (​ឃា​​ត់​ខ្លួន​)
២.​ឈ្មោះ សាក់ វ៉ា​ន់​ឌី ភេទ ប្រុស អា​យុ ៣០ ឆ្នាំ ជនជាតិ ខ្មែរ បច្ចុប្បន្ន​រស់នៅ​ភូមិ​អំពៅព្រៃ​ទី​២ ឃុំ​អំពៅព្រៃ ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល មុខរបរ កម្មករ​សំណង់ (​ឃា​ត់​ខ្លួន​)​។

**​វត្ថុ​តាង​ចាប់​យក​៖(​គ្មាន​)

សភាព​រឿងហេតុ៖ នៅ​ថ្ងៃ​ទី​២១ ខែកក្កដា ឆ្នាំ ២០២៤ នៅ​វេលា​ម៉ោង​២០:១៥​នាទី ជន​រង​គ្រោះ​ឈ្មោះ ឈុំ ឆៃ​ណា បាន​ជិះ​ម៉ូតូ​តែ​ម្នាក់ឯង​ចេញពីផ្ទះ​ទៅ​ផ្ទះ​បងស្រី​ឈ្មោះ ទេព ម៉ា​ប់ ដើម្បី​ទៅ​យក​ស្រា​បៀរ​លក់ ដោយ​ឈ្មោះ ឈុំ ឆៃ​ណា រៀប​ជិះ​ម៉ូតូ​ចេញពីផ្ទះ​បងស្រី​មក​ផ្ទះ​ខ្លួន​វិញ​ពេល​នោះ​បងស្រី​ឈ្មោះ ទេព ម៉ា​ប់ ក៏​បាន​ផ្ញើ​ចាប​បំពង​ឲ្យ​យក​ទៅ​ឲ្យ​ភ្ញៀវ​ម្ដុំ​ផ្ទះ​យាយ​ញឹ​ប​ផង​ហើយ​ឈ្មោះ ឈុំ ឆៃ​ណា ក៏​បាន​យក​មក​ដល់​ផ្ទះ​យាយ​ញឹ​ប រួច​ក៏​បាន​ប្រគល់​ឲ្យ​ឈ្មោះ លេខ សុខា កំពុង​តែ​អង្គុយ​ផឹក​គ្នា​ប្រហែល​១០​នាក់ រួច​ឈ្មោះ លេខ សុខា បាន​សួរ​ទៅ​ឈ្មោះ​ឈុំ ឆៃ​ណា ថា​ចាប​ហ្នឹង​អ្នក​ណា​គេ​កម្ម​ង់​ពេល​នោះ​ឈ្មោះ ឈុំ ឆៃ​ណា ឆ្លើយ​ថា មីង​ញឹ​ប អ្នក​កម្ម​ង់ ហើយ​មីង​ញឹ​ប ក៏​បាន​ឆ្លើយ​ថា​គាត់​អត់​បានក​ម្មង់​ទេ​ហើយ​ឈ្មោះ ឆៃ​ណា ដឹង​ថា​ដាក់​ច្រឡំ​កន្លែង​ក៏​ទាមទារ​យក​ចាប​វិញ​។​តែ​ចាប​ត្រូវ​បាន​ហូប​អស់ពីរ​បី​ហើយ​។​ស្រាប់តែ​ឈ្មោះ លេខ​សុខា ថា​អ្ហែ​ង​យក​មក​ច្រឡំ​កន្លែង​ហើយ​ចង់​បង្ក​រឿ​ង​ទៀត​រួច​ក៏​បាន​ទាក់​មាត់​គ្នា​ទៅ​វិញ​ទៅ​មក​ឈ្មោះ​លេខ សុខា បាន​រុញច្រាន​ទ្រូង​ឈ្មោះ ឈុំ ឆៃ​ណា ធ្វើ​ឱ្យ​ដួល​ហើយ​បាន​ក្រោក​មក​ប្រ​ត្រា​យ​ប្រ​តប់​ត្រូវ​បាន ឈ្មោះ លេខ សុខា និង ឈ្មោះ​សាក់ វណ្ណ​ឌី វ៉ៃ ៣ ទៅ ៤ ដៃ​ហើយ​ឈ្មោះ ឈុំ ឆៃ​ណា​បាន​រត់​ចេញ​ឡើង​ជិះ​ម៉ូតូ​ទៅ​ផ្ទះ​មួយសន្ទុះ​ក្រោយមក​ឈ្មោះ ឈុំ ឆៃ​ណា​ទើប​ដឹង​ថា​បាត់​ទូរ​សព្ទ​ក៏​បាន​នាំ​បង​ពីរ​នាក់​ឈ្មោះ អឿ​ន ឈ្មោះ​វ័យ ឲ្យ​ជូន​មក​រក​ទូរស័ព្ទ​ពេល​មក​ដល់​ដើរ​ចូល​ទៅ ឈ្មោះ លេខ សុខា បាន​ទាញ​យក​ញ​..​ញួ​រ​ដើរ​សំដៅ​មក​ហើយ​ស្រែ​កថា​ឯង​មក​រក​រឿ​ង​ទៀត​ពេល​នោះ​ឈ្មោះ​អឿ​ន​បាន​ចាប់​យក​ញ​ញួ​រ​ចេញ​ហើយ​ឈ្មោះ​ឌី និង ឈ្មោះ សុខា បាន​រុ​ញ និង​វា​យ​ឈ្មោះ ឈុំ ឆៃ​ណា ម្ដងទៀត​នៅ​លើ​ផ្លូវ​សាធារណៈ​ហើយ​សមត្ថកិច្ច​ប៉ុស្តិ៍​ដឹកនាំ​ដោយ​លោក បូ ចំរើន នាយ​ប៉ុស្តិ៍​អំពៅព្រៃ បាន​មក​អន្ត​​រាគ​មន៍​ឃាត់​ភាគី​ទាំង​សងខាង​ហើយ​បំ​បែក​ឲ្យ​ទៅ​ផ្ទះ​រៀង​ៗ​ខ្លួន​។ លុះ​ព្រឹក​ឡើង​ឈ្មោះ ឈុំ ឆៃ​ណា​មិន​សុខចិត្ត​បាន​មក​ដាក់​ពាក្យ​ប​ណ្ដឹ​ង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​អំពៅព្រៃ ក្រោយ​ទទួល​បាន​ពាក្យ​ប​​ណ្ដឹ​ង​ក៏​បាន​រាយការណ៍​ទៅ​ផ្នែក​ជំនាញ​ព្រហ្ម​​ទ​ណ្ឌ​ហើយ​បាន​អញ្ជើញ​ភាគី​ទាំង​សងខាង​មក​សម្រុះសម្រួល​គ្នា​នៅ​ប៉ុស្តិ៍​ដោយ​ភាគី​ខាង​ដើម​ប​ណ្ដឹ​ង​ទាមទារ​ជំ​ងឺ​ចិត្ត​ចំនួន ៥,០០០ ដុល្លារ​ទើប​មិន​ត្រូវ​គ្នា​ហើយ​បាន​រាយការណ៍​ទៅ​ផ្នែក​ជំនាញ​អញ្ជើញ​ភាគី​ទាំង​សងខាង​ទៅ​អធិការដ្ឋាន​ដើម្បី​អនុវត្ត​តាម​នីតិ​វិធី​។

ក្រោយ​ពី​មក​ដល់​អធិការដ្ឋាន​នគរបាល​ស្រុក​កណ្តាលស្ទឹង ផ្នែក​ជំនាញ​ព្រហ្មទណ្ឌ ដឹក​ដោយ​លោក​វរសេនីយ៍ទោ ស៊ឹ​ម គឹ​ម​ស៊ុន អធិការរង​ផ្នែក​ព្រ​​ហ្ម​ទណ្ឌ បាន​ធ្វើការ​ដោះស្រាយ​សម្របសម្រួល ប៉ុន្តែ​នៅ​តែ​មិន​ត្រូវរ៉ូវ​គ្នា បាន​បញ្ជូន​សំណុំរឿង និង​ជន​ប​ង្ក​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល​ដើម្បី​បន្ត​នី​តិ​វិធី​។

សូម​បញ្ជាក់​៖ ក្រោយ​ពី​កើតហេតុ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​កណ្តាលស្ទឹង បាន​បញ្ជូន​ជន​សង្ស័យ​មក​ដល់​ការិយាល័យ​ជំនាញ​ខេត្ត នៅ​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០២៤ និង​បាន​បញ្ជូន​បន្ត​ទៅ​អយ្យការ​អម​សាលាដំបូង​ខេត្តកណ្តាល នៅ​ថ្ងៃខែ​ឆ្នាំ​ដដែល​។

ចំពោះ​ការ​ធ្វើ​បទ​សម្ភាសន៍​ខាងលើ​នេះ ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល សូម​ប​ដិសេ​ធ​ទាំងស្រុង ហើយ​ស្នើ​ឲ្យ​សារព័ត៌មាន សាន​ព្រហ្ម ដែល​ធ្វើ​បទ​សម្ភាសន៍ កែសម្រួល​នូវ​ខ្លឹមសារ​ដែល​បាន​ចុះ​ផ្សាយ​ឡើង​វិញ បើ​មិន​ដូច្នេះ​ទេ​និង​មាន​វិធានការ​គោរព​ជូន​ទៅ​ក្រសួង​ព័ត៌មាន ចាត់ការ​តាម​នី​​តិ​វិធី​។ អាស្រ័យ​ហេតុនេះ សូម​សាធារណជន និង​បណ្តាញសារព័ត៌មាន​ជ្រាប កុំ​មានការ​ភាន់ច្រឡំ​៕

ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល