កំពង់ស្ពឺ៖ យោងតាមបទបញ្ជាលោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ លោកវរសេនីយ៍ទោ ណុល ដារ៉ា ប្រធានមន្ទីរ ស្រាវជ្រាវបង្ក្រាបបទល្មើស បានដឹកនាំកម្លាំងជំនាញ និងកម្លាំងកងរាជអាវុធហត្ថក្រុងច្បារមន ចាប់ខ្លួនជនសង្ស័យចំនួន០២នាក់ពាក់ព័ន្ធករណីរក្សាទុកជួញដូរ និងចែកចាយដោយខុសច្បាប់នូវសារធាតុញៀន និងចាប់យកវត្ថុតាងពាក់ព័ន្ធ កាលនៅវេលាម៉ោង ១០:៤០ នាទី ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ ស្ថិតនៅចំណុចសំណង់មិនរៀបរយ ភូមិស្នោទី១ សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ ដើម្បីអនុវត្តតាមនីតិវិធី៕
ប្រភព៖ GRK News