ករណីអំពើលួចកាត់ខ្សែភ្លើង និងប្រើសប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

0

ភ្នំពេញ៖ នៅ​វេលា​ម៉ោង​០៩​ម៉​០០​នាទី ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០២៤ ជនសង្ស័យ​០១​នាក់ ត្រូវ​បាន​សមត្ថកិច្ច ឃាត់ខ្លួន ពាក់ព័ន្ធ​ករណី អំពើ​លួច (​កាត់​ខ្សែភ្លើង​)​និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ស្ថិត​នៅ​ចំណុច ចំណត​បេនឡាន​ក្រុង មុខ​វត្ត​កោៈ​ផ្លូវ​ព្រះ​មុន្នី​វង្ស សង្កាត់​បឹង​រាំង ខណ្ឌដូនពេញ ។ ហេតុការណ៍​នេះ​បង្ក​ឡើង​ដោយ​ជនសង្ស័យ​ចំនួន​០២​នាក់​រួម​មាន​៖

១/​ឈ្មោះ វិ​ន វឹង​ហ្ស៊ី ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជនជាតិ​វៀតណាម មានមុខ​របរ និង​ទីលំនៅ​មិន​ពិតប្រាកដ (​ឃាត់ខ្លួន​)​។
២/​ឈ្មោះ វែង ភេទ​ប្រុស អាយុ​ប្រហែល​៣០​ឆ្នាំ (​គេចខ្លួន​)​។

បាន​នាំ​គ្នា​ធ្វើ​សកម្មភាព លួច​កាត់​ខ្សែភ្លើង ក្រោយ​ធ្វើ​សកម្មភាព​រួច ភ្លា​មនោៈ​ជនសង្ស័យ​ទាំង​២​នាក់ ក៏​បាន​យក​ខ្សែភ្លើង​ដែល​កាត់​បាន​នោះ បម្រុង​ទៅ​លក់​នៅ​ម្តុំ​ជ្រោយចង្វា ប៉ុន្តែ​ក៏​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​យើង ប្រទះ​ឃើញ បាន​ធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​០១​នាក់ រួម​ទាំង​វត្ថុ​តាង នាំ​មក​កាន់​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​បឹង​រាំង ដើម្បី​ធ្វើការ​សាកសួរ​។ ចំណែក​ជនសង្ស័យ​ម្នាក់​ទៀត​ឈ្មោះ វែង ភេទ​ប្រុស អាយុ​ប្រហែល​៣០​ឆ្នាំ ជនជាតិ​ខ្មែរ បាន​រត់គេច​ខ្លួន​បាត់ ។

ក្រោយ​ពី​សាកសួរ​ជនសង្ស័យ​បាន​សារភាព​ថា​ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​លួច​កាត់​ខ្សែ​ភ្លេ​ី​ង នៅ​ចំណុច​បេន​រថយន្តក្រុង ផ្លូវ​ព្រះ​មុន្នី​វង្ស សង្កាត់​បឹង​រាំង ប្រាកដ​មែន​។ ចំពោះ​មុខ​កម្លាំង​ជំនាញ​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​តាម​នីតិវិធី​ច្បាប់​៕