ជនសង្ស័យ០១នាក់ ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួនពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់

0

ភ្នំពេញ៖ នៅ​ថ្ងៃ​ទី២៣ ​ខែកក្កដា​ឆ្នាំ​២០២៤ វេលា​ម៉ោង​១និង១០​នាទី​យប់ កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​មិត្តភាព បាន​ធ្វើការ​ឃាត់​ជនសង្ស័យ​០១​នាក់ ត្រង់​ចំណុច​ផ្ទះ​លេខ​៥២២e១ ផ្លូវ​លេខ​១២៨ ភូមិ​១ សង្កាត់​មិត្តភាព ខណ្ឌ​៧​មក​រា រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​ករណី​លួច (​លួច​យក​ការ​បូ​ប​ស្ពាយ​)​។

ជនសង្ស័យ ឈ្មោះ អៀម រុន ភេទ​ប្រុស ថ្ងៃខែ​ឆ្នាំ​កំណើតថ្ងៃទី០៤ ខែធ្នូ ឆ្នាំ១៩៨៤ ជនជាតិ​ខ្មែរ សញ្ជាតិ​ខ្មែរ មុខរបរ​រើស​អេ​ត​ចាយ ទីលំនៅ​ស្នាក់​នៅ​មិន​ពិតប្រាកដ​។ ក្រោយ​ពី​សមត្ថកិច្ច​ឃាត់ខ្លួន បាន​ធ្វើ​តេ​ស្តិ​ស្វែងរក​សារធាតុ ញៀន​បញ្ជាក់​ជា​លទ្ធផល​ឃើញ ថា​(​វិជ្ជមាន​)​មាន​សារធាតុ​ញៀន​។ សម្ភា​រះ​និង​វត្ថុ​តាង​ដកហូត​ពី​ជនសង្ស័យ​រួម​មានៈ
– ​ការ​បូ​ប​ស្ពាយ​(០១)
-​ទូរ​សព្ទ័​ដៃ ម៉ាក​Tecno (០១​គ្រឿង​)

បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ឃាត់ខ្លួន នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​៧​មក​រា ដើម្បី​កសាង​សំណុំរឿង​បញ្ជូន
ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕