ក្នុងរយៈពេល១សប្ដាហ៍ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤កន្លងទៅនេះ៖ កម្ពុជា មានភ្ញៀវទេសចរជាតិប្រមាណ ២៦១ ៧០០នាក់ និងភ្ញៀវទេសចរបរទេសប្រមាណ ៥៤ ៣០០នាក់។ នេះយោងតាមបណ្តាញសង្គមហ្វេសប៊ុក ក្រសួងទេសចរណ៍ នាថ្ងៃ២៥ ខែកក្កដា ឆ្នាំ២០២៤។
ក្រសួងទេសចរណ៍ បានបញ្ជាក់បន្ថែមថា ក្នុងរយៈពេលដូចគ្នា សម្រាប់បណ្ណចូលទស្សនាតំបន់រមណីយដ្ឋានអង្គរដែលបានលក់ជូនភ្ញៀវទេសចរបរទេសសរុបចំនួន ១៥ ៣១១បណ្ណ កើនឡើង ១៨,១% និងទទួលបានចំណូលសរុប ៦៨៧ ៦៧២$ កើនឡើង ១៧,៧%។
ចំពោះជើងហោះហើរអន្តរជាតិចូលមកកាន់ប្រទេសកម្ពុជាសរុប ៤៧៣ ជើងហោះហើរក្នុងនោះ៖
– អាកាសយានដ្ឋានអន្តរជាតិភ្នំពេញមានចំនួន ៣៤៩ ជើងហោះហើរ
– អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរមានចំនួន ១០៩ ជើងហោះហើរ
– អាកាសយានដ្ឋានអន្តរជាតិព្រះសីហនុមានចំនួន ១៥ ជើងហោះហើរផងដែរ៕