បុរសម្នាក់ ដែលត្រូវបានគេចាក់យ៉ាងរន្ធត់ បានទទួលមរណៈភាព ក្រោយគ្រូពេទ្យព្យាយាមសង្គ្រោះអស់ពេល១សប្តាហ៍!

0

ភ្នំពេញ៖ បុរស​ម្នាក់ ឈ្មោះ ទ្រ​យ កុសល ភេទ​ប្រុស អាយុ ៥០​ឆ្នាំ​មុខរបរ សន្តិសុខ ដែល​ត្រូវ​បាន​ជនសង្ស័យ​ឈ្មោះ អ៊ុ​ង វ​ណ្ណា ភេទ​ប្រុស អាយុ ៤៧​ឆ្នាំ ធ្លាប់​ជា​សន្តិសុខ​ជាមួយ​គ្នា​តែ​ត្រូវ​ថៅកែ​ដេញ​ចេញ​ប្រហែល​មួយ​ខែ​មុន បាន​យក​កាំបិត​ចុង​ស្រួច​ចាក់​ធ្លាយ​ពោះ គួរ​ឲ្យ​រន្ធត់ នៅ​ចំណុច​ស្ថានីយ៍​ប្រេងឥន្ធនៈ PTT ស្ថិត​នៅ​ភូមិ​ម័​ល សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១៦ ខែកក្កដា ឆ្នាំ​២០២៤ ពេល​នេះ​បាន​ស្លាប់​បាត់បង់​ជីវិត បន្ទាប់​ពី​គ្រូពេទ្យ​ព្យាយាម​សង្គ្រោះ​អស់ពី​លទ្ធភាព រយៈពេល​១​ស​ប្តា​ហ៍ ខណៈ​ជន​ដៃដល់ កំពុង​ឋិត​ក្នុង​ពន្ធនាគារ​ក្រោម​ការ​បង្ក្រាប​របស់​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ក្នុង​ខណ្ឌដង្កោ​។

May be a black-and-white image of 3 people and hospital

បច្ចុប្បន្ន សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​ប្រឆាំង​បទល្មើស​ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ កំពុង​ធ្វើ​របាយការណ៍ រាយការណ៍​ទៅ​តុលាការ ដើម្បី​ដាក់បន្ទុក​ជនសង្ស័យ​ឲ្យ​បាន​ធ្ងន់ធ្ងរ​បំផុត​តាម​កំណត់​ច្បាប់​៕