សៀមរាប៖ កាលពីព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ កម្លាំងអង្គភាពនគរបាលការពារបេតិកភណ្ឌប្រចាំតំបន់អង្គរ បានសហការជាមួយភ្នាក់ងារជំនាញអាជ្ញាធរជាតិអប្សរា ចុះទៅខ្លោងទ្វារទន្លេអុំ ស្ថិតក្នុងភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុង/ខេត្តសៀមរាប ដេីម្បីពិនិត្យដេីមឈេីទាលមួយដេីមបានបាក់គល់រលំដួលដោយសារគ្រោះធម្មជាតិ (ភ្លៀង និងខ្យល់កន្ត្រាក់) កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ ត្រង់ចំណុចខាងត្បូង ឆៀងខាងលិចខ្លោងទ្វារចម្ងាយ២០ម៉ែត្រ មាត់ទឹក បានបាក់គល់រលំដួលសង្កត់លើរូបទាញព្រ័ត្រខូចខាតអស់ចំនួន០៨រូប ជាប្រភេទថ្មភក់ ។
ក្រោយពិនិត្យនឹងធ្វេីកំណត់ហេតុរួច ដេីមឈេីកម្លាំងយើងបានប្រគល់ឲ្យភ្នាក់ងារព្រៃឈើ អាជ្ញាធរជាតិអប្សរាកាត់យកទៅរក្សាទុក ចំណែកថ្មរូបចម្លាក់ដែលខូចខាតយេីងបានប្រគល់ឲ្យភ្នាក់ងារអភិរក្សប្រាសាទ រៀបចំជួសជុលឡេីងវិញ៕
ប្រភព៖ នាយកដ្ឋាននគរបាលការពារបេតិកភណ្ឌ Heritage Protection Police Department