ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា និងគណ:កម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ប្រកាសមិនគាំទ្រការរៀបចំការប្រកួតកីឡាកាប៉ាឌីពិភពលោក នៅកម្ពុជានោះទេ ហើយចាត់ទុកថា រាល់សកម្មភាពកីឡាណាមួយនៅកម្ពុជា ដោយមិនទាន់បង្កើតសហព័ន្ធ នោះគឺជាអំពើខុសច្បាប់។ នេះជាលិខិតផ្លូវការរបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP ទើបទទួលបាននៅល្ងាចថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤៕
